CDPគឺកំពុងរៀបចំវេទិកាការស្តាប់សម្លេងស្រ្តី2013


ប្រកាសផ្សាយដោយCDPនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៣

អង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា(CDP)ដៃគូរជាមួយអង្គការចិត្តសង្គមអន្តរវប្បធម៌(TPO)និងអង្គភាពគាំពារជនរងគ្រោះ(VSS) គឺកំពុងរៀបចំវេទិកាការស្តាប់សម្លេងស្រ្តីលើកទី៣នៅក្នុងប្រទេសកម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៣ នៅមជ្ឍមណ្ឌលព័ន្ធកិច្ចឯកភាពគ្រិស្ទបរិស័ទភ្នំពេញ(អស័យដ្ឋានលេខ.១៩-២១ផ្លូវ.៣៣០)។ ចាប់ផ្តើមទទួលចុះឈ្មោះរហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣។

ទាញយកសេចក្តីប្រកាសទាំងស្រុងនៅទីនេះ

7 សំណួរជាមួយលោកដួងសាវ៉ន


ចេញផ្សាយដោយភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី 12 ខែកក្កដាឆ្នាំ 2013

កាសែតភ្នំពេញប៉ុស្តិ៍បានធ្វើការសម្ភាសន៍ជាមួយអ្នកសម្របសម្រួល គម្រោងអំពើហិង្សាផ្លូវភេទក្រោមរបបខ្មែរ ក្រហមនៃអង្គការក្រុមអ្នកច្បាប់ ការពារសិទ្ធិកម្ពុជា( CDP) លោកដួងសាវ៉ន អំពី “អាថ៌កំបាំងនៃអំពើហិង្សាផ្លូវភេទ ក្រោមរបបខ្មែរក្រហម”  ដែលនិពន្ធដោយរូបលោកផ្ទាល់ និងបោះពុម្ភផ្សាយក្នុងឆ្នាំ 2011 ដោយ CDP។

កម្ពុជាៈ នារីចល័តដែលត្រូវបានបង្ខំឲ្យរៀបការគួត្រូវបានការសុំទោស


បោះពុម្ភផ្សាយដោយ Jesuit Refugee Service on 24 June 2013

អត្ថបទនេះគឺដូចជាការឃ្លាំមើលការចូលរួមក្នុងយុតិ្តធម៌សម្រាប់ជនរងគ្រោះអំពើហិង្សា ផ្លូវភេទ និងអំពើហិង្សាខាងយេនឌ័រ ជាពិសេសនៅក្នុងបរិបទប្រទេសកម្ពុជា។

 

ការទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះអំពីហិង្សាផ្លូវភេទ និងអំពើហិង្សាយេនឌ័រ ដែល ប្រព្រឹត្តដោយខ្មែរក្រហម


បោះពុម្ភផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣ ដោយអង្គការសហប្រជាជាតិដើម្បី ស្រ្តី

យោងតាមការអនុម័តនៃដំណោះស្រាយថ្មីមួយស្តីពីហិង្សាផ្លូវភេទដែលទាក់ទងនឹងពេល មានជម្លោះដោយក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ អង្គការសហប្រជាជាតិ ខាងស្រ្តីបានចេញសេចក្តីថ្លែងការណ៍ មួយដែលទាក់ ទងនឹងគម្រោងរបស់ អង្គភាព ជនរងគ្រោះរបស់សាលាក្តីខ្មែរក្រហម(VSS)  និងក្រុមអ្នកច្បាប់ការពារសិទិ្ធ កម្ពុជា(CDP) និង អង្គការចិត្តសង្គម អន្តរវប្បធម៌ (TPO) ដែលបានទទួលថវិការ ជំនួយ ពីគម្រោងជឿ ទុកចិត្តរបស់ជនរងគ្រោះ នៃអង្គការសហប្រជាជាតិដើម្បីបញ្ចប់អំពើ ហិង្សាប្រឆាំង នឹងស្ត្រី។

របាយការណ៍ស្តីពីសវនាការស្រ្តី ឆ្នាំ២០១២ តាមប្រព័ន្ធអិនធឺណេត


នៅថ្ងៃទី ១០-១១ ខែតុលា ឆ្នាំ ២០១២ ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា(CDP)  សហការជា មួយ អង្គការចិត្ត សង្គមអន្តរវប្បធម៌ (TPO) និង អង្គភាពជនរងគ្រោះរបស់សាលាក្តី ខ្មែរក្រហម បានរៀបចំ សវនាការមួយស្តីពី “ ការស្តាប់សម្លេងស្រ្តីក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីហិង្សាយេនឌ័រ ក្នុង ពេលមានជម្លោះ” ។

ឥឡូវនេះរបាយការណ៍ស្តីពីដំណើរការជាភាសាអង់គ្លេសមាននៅ ក្នុង ផ្នែក ការ  បោះពុម្ភ និង សម្ភារៈ