សូមស្វាគមន៍
វេទិកាព័ត៌មានស្តីពីអំពើហិង្សាយេនឌ័រ
ក្នុងរបបខ្មែរក្រហម
គេហទំព័រនេះផ្តល់នូវកម្រងព័ត៌មានដែលមានតែមួយគត់ អំពីអំពើហិង្សាយេនឌ័រក្នុងរបបខ្មែរក្រហម និងផ្តល់នូវការពិពណ៌នាអំពីវិធានការយុត្តិធម៌អន្តរកាលដែលកំពុងដំណើរការ។ វិធានការទាំងនេះដោះ ស្រាយ បញ្ហាអំពើហិង្សាយេនឌ័រ ក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។
តាំងពីឆ្នាំ២០១១មក អង្គភាពគាំពារជនរងគ្រោះ (VSS) នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដោយសហការក្នុងភាពជាដៃគូជាមួយក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា (CDP) និងអង្គការ ចិត្តសង្គម អន្តរវប្បធម៌កម្ពុជា (TPO) អង្គភាពទាំងបីនេះកំពុងតែអនុវត្តគម្រោងរួមគ្នាដែលមានឈ្មោះថា “ស្ត្រី និងយុត្តិធម៌អន្តរកាលក្នុងប្រទេសកម្ពុជា” ។ គោលបំណងនៃគម្រោងនេះ គឺធានាឲ្យមានការ ចូលរួមរបស់ស្ត្រីដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម ក្នុងដំណើរការយុត្តិធម៌អន្តរកាលនេះ។ ដំណើរការនេះដោះស្រាយនូវរាល់ការរំលោភសិទ្ធិមនុស្ស និងឧក្រិដ្ឋកម្មដែលមិនអាចទទួលយកបាន ដែលត្រូវបានប្រព្រឹត្តក្នុងរបបខ្មែរក្រហម ចន្លោះខែមេសា ឆ្នាំ១៩៧៥ ដល់ខែមករា ឆ្នាំ ១៩៧៩ ។ ស្ត្រី ជាពិសេសជនរងគ្រោះអំពើហិង្សាយេនឌ័រ ត្រូវបានលើកទឹកចិត្តឲ្យអនុវត្តឲ្យបានពេញលេញនូវសិទ្ធិ របស់ពួកគេ ក្នុងការទទួលបាននូវសច្ចធម៌ យុត្តិធម៌ ព្រមទាំងសំណងដែលមានជាប់មកជាមួយក្នុង យុត្តិធម៌អន្តរកាល ។
ជាមួយនឹងវេទិកាព័ត៌មាននេះ យើងខ្ញុំមានបំណងចែករំលែកចំណេះដឹង បទពិសោធន៍ និងផលិតផល ដែល ប្រមូលបានតាមរយៈការងាររបស់យើង ដើម្បីលើកទឹកចិត្តជនជាតិកម្ពុជា និងប្រជាជនទូ ទាំងពិភពលោក បានរៀនសូត្រ ពិភាក្សា និងចាត់វិធានការប្រឆាំងនឹងអំពើហិង្សាយេនឌ័រ ។