ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ទទួចឲ្យអង្គជំនុំជម្រះសាលាដំបូង ដាក់បញ្ចូលករណីបង្ខំឲ្យរៀបការ ក្នុងដឺការបំបែកសំណុំរឿង
ចេញផ្សាយដោយក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា(CDP) ថ្ងៃទី១៥ ខែគុម្ភៈ ឆ្នាំ២០១៣
ក្នុងពេលសវនាការខាងមុខនៅសាលាក្តីខ្មែរក្រហមសម្រេចអំពីវិសាលភាពថ្មីនៃសវនាការ ដំណាក់កាលជំនុំជម្រះលើកទី១ បន្ទាប់ពីដឺការបំបែកសំណុំរឿងដើម ត្រូវបាន ទុកជាមោឃៈ បដិសេធ ដោយ តុលាការកំពូល។ ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា (CDP) បានចេញនូវ សេចក្តីប្រកាសព័ត៌មានមួយ ដោយសុំឲ្យដាក់បញ្ចូលករណីបង្ខំឲ្យរៀបការដោយលើអំណះ អំណាងមូលដ្ឋានតំណាងនៃការចោទប្រកាន់ពេញលេញ និងមិនទាមទារឲ្យមានការធ្វើ សវនា ការយូរថ្ងៃនោះឡើយ។