ទំព័ររបស់គម្រោងប្រវត្តិសាស្រ្តដែលនិយាយផ្ទាល់មាត់ដោយស្រ្តីកម្ពុជាត្រូវបានដាក់បង្ហាញជាសាធារណៈ
នៅថ្ងៃទី២៤កញ្ញាឆ្នាំ២០១៣គេហទំព័ររបស់គម្រោងប្រវត្តិសាស្រ្តដែលនិយាយផ្ទាល់មាត់ដោយស្រ្តីកម្ពុជាត្រូវបានដាក់បង្ហាញជាសាធារណៈ។គម្រោងប្រវត្តិសាស្រ្តដែលនិយាយដោយស្រ្តីកម្ពុជាប្រមូលសក្ខីកម្មពីស្ត្រីដែលរស់រានមា នជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមដែលគ្រប់គ្រងកម្ពុជារវាងឆ្នាំ១៩៧៥ដល់១៩៧៩។
គម្រោងនេះមានគោលបំណងបង្កើនការស្វែងយល់ពីមធ្យោបាយផ្សេងៗដែលស្រ្តីរងគ្រោះ ដោយសារតែអំពើឃោឃៅ ដោយរួមបញ្ចូលទាំងភាពជាជនរងគ្រោះដោយសារតែអំពើហឹង្សា និងការបៀតបៀនផ្លូវភេទដោយប្រើប្រាស់នូវវិធីសាស្រ្តការពិពណ៌នាអំពីជីវិត។ នេះគឺជារឿងរ៉ាវដែលបានកប់ទុកក្នុងភាពស្ងៀមស្ងាត់អស់រយៈកាលជិត៤០ឆ្នាំទៅហើយ។