សិស្សអំពាវនាឲ្យឧក្រិដ្ឋកម្មផ្លូវភេទក្រោមរបបខ្មែរក្រហមត្រូវ ដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សា
ចេញដោយក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជានៅថ្ងៃទី 26 ខែកញ្ញាឆ្នាំ 2013
កម្មវិធីការស្តាប់សំឡេងស្រី្តជាមួយមនុស្សជំនាន់ក្រោយ បានប្រារព្ធធ្វើឡើងនៅថ្ងៃទី 24 ខែ កញ្ញាឆ្នាំ 2013 ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា(CDP) បានចេញសេចក្តីប្រកាសព័ត៌មាន ជាមួយអនុសាសន៍ដ៏សំខាន់ មួយ ដែលបានបង្កើតឡើងដោយក្រុមគណៈវិនិឆ្ឆ័យជានិសិ្សត ដែលជាការឆ្លើយតបដោយផ្ទាល់ជាសាធារណៈ ចំពោះ ការធ្វើសក្ខីកម្មជាសាធារណៈរបស់ស្រ្តីចំនួន ៤រូបដែលមានសេចក្តីក្លាហាននិយាយជាជាសាធារណៈដើម្បី បញ្ចប់ភាពស្ងាត់ស្ងៀម ពីអំពើហិង្សាផ្លូវភេទដែលបានកើតឡើងក្រោម របបខ្មែរក្រហម។