យើងជាអ្នកណា


ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា (CDP)
ក្នុងនាមជាអង្គការសង្គមស៊ីវិលមួយក្នុងចំណោមអង្គការសង្គមស៊ីវិលដែលមានវ័យចំណាស់ជាង គេក្នុងប្រទេសកម្ពុជា ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ផ្តោត លើការផ្តល់នូវតំណាងផ្នែកច្បាប់ ដោយ មិនគិតកម្រៃដល់ជនក្រីក្រ និងអ្នកដែលងាយរងគ្រោះ ព្រមទាំងលើកកម្ពស់នីតិរដ្ឋ ធ្វើឲ្យប្រសើរឡើង ខាងតុលាការ និងអភិបាលកិច្ចបែបប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។ សិទ្ធិរបស់ស្ត្រី ជាពិសេសសិទ្ធិ ទទួលបានយុត្តិធម៌របស់ ពួកគេ គឺជាចំណុច ដែលយើងផ្តោត ការយក ចិត្តទុកដាក់ ។

ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាមានចំណាប់អារម្មណ៍ដំបូងទាក់ទិននឹងបញ្ហាអំពើហិង្សាយេនឌ័រក្នុងរបបខ្មែរក្រហមដោយធ្វើការសិក្សាស្រាវជ្រាវ លើកដំបូងដែលផ្តោតលើប្រធានបទនេះក្នុង ឆ្នាំ២០០៦។ នៅក្នុងឆ្នាំ២០០៩ ដើម្បីឆ្លើយតបទៅ នឹងរបកគំហើញទាំងនេះ ក្រុមអ្នកច្បាប់ការពារសិទ្ធិ កម្ពុជា បានបង្កើតគម្រោងមួយ អំពីអំពើហិង្សាយេនឌ័រក្នុងរបបខ្មែរក្រហម (គម្រោងអំពើហិង្សាយេនឌ័រ )។

សម្រាប់ព័ត៌មានបន្ថែម សូមទស្សនាគេហទំព័ររបស់យើងខ្ញុំ www.cdpcambodia.org

អង្គការចិត្តសង្គម អន្តរវប្បធម៌ កម្ពុជា (TPO)
ក្នុងនាមជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចម្បងមួយដែលផ្តោតលើសុខភាពផ្លូវចិត្តក្នុងប្រទេស កម្ពុជា និងដោយមានទំនាក់ទំនងបណ្តាញទូលំទូលាយជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដទៃទៀត អង្គការចិត្តសង្គមអន្តរវប្បធម៌កម្ពុជា មានឬសគល់យ៉ាងជ្រៅក្នុងសង្គមកម្ពុជា។ដោយធ្វើការជាមួយប្រជាជនដែលមានជំងឺផ្លូវចិត្ត មិនគ្រាន់តែធ្វើការដើម្បីពួកគេប៉ុណ្ណោះទេ អង្គការចិត្ត សង្គម អន្តរវប្បធម៌កម្ពុជា មានសេចក្តីប្តេជ្ញាចិត្តចំពោះវិធីសាស្ត្ររឹងមាំមួយតាមបែបចូលរួម និងមានមូល ដ្ឋាននៅសហគមន៍។ វិធីសាស្ត្រនេះរួមបញ្ចូលតាមដែលអាចធ្វើទៅបាន នូវអ្នកទទួលផល ទៅក្នុង ការ បង្កើត និងការអនុវត្តន៍គម្រោង។ ដូច្នេះយុទ្ធសាស្ត្រប្រមូលផ្តុំសហគមន៍ គឺជាស្នួលនៃការឆ្លើយ តប របស់ អង្គការចិត្តសង្គម អន្តរវប្បធម៌កម្ពុជា។

ក្នុងនាមជាអង្គការមិនមែនរដ្ឋាភិបាលមួយដែលមានមូលដ្ឋាននៅសហគមន៍ ដោយដោះស្រាយបញ្ហាសង្គមសំខាន់ៗ ដូចជាអំពើហិង្សាក្នុងគ្រួសារ និងការប្រើប្រាស់គ្រឿងស្រវឹង ការងារសំខាន់បំផុត របស់ អង្គការចិត្តសង្គមអន្តរវប្បធម៌កម្ពុជា គឺការកសាងសន្តិភាព និងការដោះស្រាយ ជម្លោះក្នុងសហ គមន៍កម្ពុជា និងផ្តល់នូវបញ្ហាពាក់ព័ន្ធចម្បងមួយក្នុងគ្រប់គម្រោងទាំងអស់របស់ខ្លួន។ លើសពីនេះទៅទៀត អង្គការចិត្តសង្គម អន្តរវប្បធម៌ កម្ពុជា ចូលរួមចំណែកដល់ការស្រាវ ជ្រាវខាងផ្នែកចិត្តសង្គម ។ សកម្មភាពស្រាវជ្រាវនេះមានគោលបំណងដើម្បីស្វែងរកតម្រូវការ ចិត្តសង្គម និងបង្កើតវិធានការវាយតម្លៃសមស្រប វាយតម្លៃលទ្ធផលនៃវិធីសាស្ត្រអន្តរាគមន៍ចិត្តសង្គម ព្រមទាំងធ្វើការវាយតម្លៃ បទ ពិសោធន៍របស់អ្នកទទួលផលពីកម្មវិធី។

សម្រាប់ព័ត៌មានបន្ថែម សូមទស្សនាគេហទំព័ររបស់យើងខ្ញុំ www.tpocambodia.org

អង្គភាពគាំពារជនរងគ្រោះ (VSS) នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)
អង្គភាពគាំពារជនរងគ្រោះត្រូវបានបង្កើតឡើងដើម្បីសម្របសម្រួលឲ្យមានការចូលរួមប្រកបដោយអត្ថន័យរបស់ជនរងគ្រោះក្នុងរបបខ្មែរក្រហមក្នុងនីតិវិធីផ្លូវច្បាប់របស់ អ.វ.ត.ក និងសម្របសម្រួលដំណើរការក្នុងការស្វែងរកសំណងដល់ជនរងគ្រោះទាំងអស់នោះ តាមរយៈវិធានការ និងកម្ម វិធីផ្នែកច្បាប់ និងវិធានការក្រៅប្រព័ន្ធតុលាការ។ វិធានការ និងកម្មវិធីទាំងនេះដោះស្រាយនូវផល ប្រយោជន៍កាន់តែទូលំទូលាយរបស់ជនរងគ្រោះ អំឡុងពេលដំណើរការនីតិវិធីរបស់អ.វ.ត.ក និង ពេលក្រោយមកទៀត។ ដើម្បីសម្រេចបានគោលបំណងខាងលើនេះ អង្គភាពគាំពារជនរងគ្រោះ ព្យាយាមបង្កើត ដាក់សំណើ និងស្វែងរកប្រភពថវិកាផ្សេងៗ សម្រាប់ការបង្កើត និងការអនុវត្តន៍វិធាន ការ កម្មវិធីផ្នែកច្បាប់ និងវិធានក្រៅប្រព័ន្ធតុលាការ ដែលដោះស្រាយនូវផលប្រយោជន៍កាន់តែទូលំ ទូលាយរបស់ជនរងគ្រោះ។ នៅពេលវេលាដែលសមស្រប កម្មវិធីទាំងនេះអាចនឹងត្រូវបាន បង្កើត ឡើង និងអនុវត្តដោយសហការជាមួយរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលក្រៅពី អ.វ.ត.ក ។

គោលដៅចម្បង គឺបង្កើតផែនការដែលអាចអនុវត្តបាន និងទទួលបានធនធានគាំទ្រ ដើម្បីអនុវត្តគម្រោងសម្រាប់វិធានការក្រៅប្រព័ន្ធតុលាការ តាមរយៈការផ្សព្វផ្សាយព័ត៌មានអំពីការចូលរួមក្នុង ដំណើរការនីតិវិធី និងសំណងផ្លូវច្បាប់ ដោយធានាឲ្យមានតំណាងផ្នែកច្បាប់សម្រាប់ដើមបណ្តឹង រដ្ឋប្ប វេណីម្នាក់ៗ និងដើមបណ្តឹងរដ្ឋប្បវេណីសមូហភាព ។

សម្រាប់ព័ត៌មានបន្ថែម សូមទស្សនាគេហទំព័ររបស់យើងខ្ញុំ www.eccc.gov.kh/en/victims-support