អំពើហិង្សាយេនឌ័រគឺជាអំពើហិង្សាដែលបង្កឡើងលើជនណាម្នាក់ ដោយសារតែយេនឌ័រ របស់ពួកគេ។ ពាក្យយេនឌ័រមិនមែនសំដៅលើភេទរបស់មនុស្សទេ(ទោះបីពួកគេជាបុរស ឬស្ត្រី ពីកំណើតក៏ដោយ) ប៉ុន្តែយេនឌ័រសំដៅលើគំនិត ដែលត្រូវបានបង្កើតឡើងក្នុងសង្គមអំពីអ្វីដែលវាមាន អត្ថន័យចំពោះ បុរស ឬស្ត្រី (តួនាទីនិងអាកប្បកិរិយាអ្វីខ្លះដែលសង្គមយល់ថាសមស្រប និងគុណតម្លៃអ្វីខ្លះ ដែលដាក់លើបុរស និងស្ត្រី ក្មេងប្រុស និងក្មេងស្រី)។
អំពើហិង្សាយេនឌ័រ គឺជាពាក្យមួយដែលរួមបញ្ចូលទង្វើហិង្សាដែលបង្កឲ្យជនរងគ្រោះទទួល គ្រោះថ្នាក់ ផ្នែករាងកាយ ផ្លូវភេទ និងផ្លូវចិត្ត។ ហិង្សាទាំងនេះរួមមាន ការគំរាមកំហែង ការវាយដំ អំពើហិង្សា ក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ និងការបំពារបំពានផ្លូវភេទ អំពើហិង្សាផ្លូវចិត្ត និងសេដ្ឋកិច្ច អំពើហិង្សាពាក់ព័ន្ធនឹងជំនួនពីខាងស្រី (ចំណងដៃពីខាងស្រីឲ្យទៅកូនកម្លោះពេលរៀបការ) អំពើហិង្សា ទាក់ទិននឹងការកេងប្រវ័ញ្ច ការបៀតបៀនកេរ្តិ៍ខ្មាស និងការគំរាមកំហែងនៅទីកន្លែងធ្វើការ ឬសាលា រៀន ការជួញដូរស្ត្រី ការធ្វើអាជីវកម្មផ្លូវភេទ ការបង្ខំឲ្យរៀបការ ការបង្ខំឲ្យ មានផ្ទៃពោះ និងការបង្ខំឲ្យ ធ្វើពេស្យាចារ។
ពាក្យអំពើហិង្សាយេនឌ័រមានអត្ថន័យខុសពីពាក្យអំពើហិង្សាលើស្ត្រី ដោយសារតែអំពើហិង្សាយេនឌ័រ ក៏អាចរួមបញ្ចូលទាំងអំពើហិង្សាលើបុរសផងដែរ។ ពាក្យអំពើហិង្សាយេនឌ័រត្រូវបានប្រើប្រាស់ដើម្បីពិពណ៌នាពីអំពើហិង្សាដែលកើតឡើងចេញពីភាពមិនស្មើគ្នាខាងអំណាចទាក់ទិន នឹងយេនឌ័រស្ត្រីកាន់តែងាយក្លាយជាកម្មវត្ថុនៃអំពើហិង្សាយេនឌ័រជាងបុរសដោយសារ តែស្ត្រីមានអំណាចតិចជាង បុរស ក្នុងសង្គមភាគច្រើន ។
អំពើហិង្សាផ្លូវភេទ គឺជាពាក្យមួយដែលជាញឹកញាប់ត្រូវបានប្រើប្រាស់ផ្លាស់ប្តូរគ្នាទៅវិញទៅមកជា មួយពាក្យ អំពើហិង្សាយេនឌ័រ។ ទោះបីជាយ៉ាងណាក៏ដោយ អំពើហិង្សាផ្លូវភេទមាននិយមន័យតូច ចង្អៀតជាងពាក្យ អំពើហិង្សាយេនឌ័រ។ អំពើហិង្សាផ្លូវភេទគឺជាអំពើហិង្សាដែលមានចរិតលក្ខណៈផ្លូវភេទ។ ឧទាហរណ៍អំពីការបង្ខំឲ្យរៀបការគឺ មានសារប្រយោជន៍ក្នុងការចង្អុលបង្ហាញអំពីភាពខុស គ្នារវាង អំពើហិង្សាយេនឌ័រ និងអំពើហិង្សាផ្លូវភេទ។ ការបង្ខំឲ្យរៀបការ ស្ថិតក្រោមពាក្យរបស់អំពើហិង្សាយេនឌ័រ។ ការត្រូវបានបង្ខំឲ្យរៀបការ ឲ្យរួមដំណេក ឲ្យបង្កើតកូន និងឲ្យដើរតួនាទីជាប្តី និង ប្រពន្ធ ការបង្ខំទាំងនេះគឺជាទម្រង់ទាំងអស់នៃអំពើហិង្សាយេនឌ័រ។ ទោះបីជាយ៉ាងណាក៏ដោយ ការរំ លោភសេពសន្ថវៈពាក់ព័ន្ធនឹងការបង្ខំឲ្យរៀបការ ទោះបីជាជាប់ទាក់ទិន នឹងយេនឌ័រក៏ដោយការរំលោភសេពសន្ថវៈនេះគឺស្ថិតក្នុងប្រភេទនៃអំពើហិង្សាផ្លូវភេទ ។
អំពើហិង្សាយេនឌ័រគឺមិនមែនកំណត់ត្រឹមតែទង្វើឯកជននោះទេប៉ុន្តែវាអាចជាគោលនយោបាយមួយរបស់រដ្ឋឬអង្គ ការហើយត្រូវបានមើលឃើញជាញឹកញាប់ក្នុងបរិបទនៃជម្លោះប្រដាប់អាវុធអន្តរជាតិដែលជាយុទ្ធវិធីនៃសង្គ្រាម។ ដោយសារតែចរិត លក្ខណៈសង្គ្រាមស្ត្រីងាយនឹងទទួលរងអំពើហិង្សាយេនឌ័រ ជាពិសេសការរំលោភសេពសន្ថវៈអំឡុងពេល ជម្លោះប្រដាប់អាវុធ ។