សម្រាប់ស្ត្រីរងគ្រោះ ជាពិសេសស្ត្រីរងគ្រោះអំពើហិង្សាផ្លូវភេទ យុត្តិធម៌ព្រហ្មទណ្ឌ គឺមានភាពចាំបាច់ដើម្បីដោះស្រាយបញ្ហាអតីតកាលនេះ ។ សម្រាប់សង្គមកម្ពុជានិងសហគមន៍អន្តរជាតិយុត្តិធម៌ព្រហ្មទណ្ឌគឺមានតម្លៃសមមូលទៅនឹងការបញ្ចប់និទណ្ឌភាពដែលរីករាលដាលក្នុងករណីអំពើហិង្សាផ្លូវភេទ ជាច្រើនសតវត្សរ៍មកហើយ ។ អង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា (CDP) អង្គការចិត្តសង្គមអន្តរវប្បធម៌កម្ពុជា (TPO) និងអង្គភាពគាំពារជនរងគ្រោះ (VSS) កំពុងធ្វើសកម្ម ភាពជាបន្តបន្ទាប់ ដើម្បីគាំទ្រស្ត្រីអ្នករស់រានមានជីវិត និងជនរងគ្រោះអំពើហិង្សាយេនឌ័រ ដើម្បី ស្វែងរកយុត្តិ ធម៌នៅ អ.វ.ត.ក ។
អត្តប្រយោជន៏ | ដើមបណ្តឹងរដ្ឋប្បវេណីជាស្ត្រី |
សកម្មភាព | ការចូលរួមក្នុងសវនាការ : ដើម្បីធ្វើឲ្យដើមបណ្តឹងរដ្ឋប្បវេណីជាស្ត្រី អាចតាមដានការជំនុំជម្រះដោយផ្ទាល់ VSS កំពុងតែសម្របសម្រួលឲ្យមានការចូលរួម តាមដានសវនាការដោយផ្ទាល់ ដោយមានការរៀបចំ ការធ្វើដំណើរ របស់ពួកគេទៅកាន់តុលាការ ។ |
វេទិកាថ្នាក់ជាតិ : នៅពេលបញ្ចប់ការជំនុំជម្រះដោយផ្នែកដំណាក់កាលទី១ ដើមបណ្តឹងរដ្ឋប្បវេណីជាស្ត្រី នឹងមានឱកាសរៀនសូត្រអំពីសាលក្រម និងបញ្ចេញកង្វល់របស់ពួកគេ ។ | |
អ្នកទទួលផល | ដើមបណ្តឹងរដ្ឋប្បវេណី ករណីអំពើហិង្សាយេនឌ័រ |
សកម្មភាព |
សិក្ខាសាលាសម្រាប់ដើមបណ្តឹងរដ្ឋប្បវេណី : សិក្ខាសាលាជាទៀងទាត់ត្រូវ បានរៀបចំឡើង ដើម្បីផ្តល់នូវបច្ចុប្បន្នភាពផ្នែកច្បាប់ និងការអប់រំបែបចិត្ត វិទ្យា ដល់ជនរងគ្រោះអំពើហិង្សាយេនឌ័រមួយក្រុម ក្នុងចំណោមដើមបណ្តឹងរដ្ឋប្បវេណីទាំងនោះ។ |
ការកសាងសមត្ថភាព : តាមរយៈការបណ្តុះបណ្តាលប្រធានក្រុមក្នុងចំណោមដើមបណ្តឹងរដ្ឋប្បវេណីទាំងនោះ ពីអំពើហិង្សាផ្លូវភេទ និងសិទ្ធិ របស់ស្ត្រី ពួកគេអាចក្លាយជាជនសកម្មប្រឆាំងនឹងអំពើហិង្សាយេនឌ័រ ក្នុងសហគមន៍របស់ពួកគេ ។ |