ករណីរៀបការដោយបង្ខំអាចដាក់ការចោទប្រកាន់ក្នុងសំនុំរឿង ០០២/០៣


នៅក្នុងសេចក្តីសម្រេចលើការបំបែកកិច្ចដំណើរការនីតិវិធីក្នុងសំណុំរឿង០០២ បន្ទាប់ពីមានសេច ក្តីសម្រេចរបស់អង្គ ជំនុំជម្រះតុលាការកំពូលថ្ងៃទី០៨ ខែគុម្ភៈ ឆ្នាំ២០១៣ ចេញផ្សាញថ្ងៃទី២៦ ខែ មេសា ឆ្នាំ ២០១៣ អង្គជំនុំជម្រះ នៃអ.វ.ត.កបានកម្រិតថាការចោទប្រកាន់បទអាពាហ៍ពិពាហ៍ ដោយ បង្ខំ នឹងមិនត្រូវបានដាក់បញ្ចូលនៅក្នុងដំណាក់ កាលនៃការជំនុំជម្រះដោយផ្នែកដំបូងនេះឡើយ ដោយ ហេតុផលមួយចំនួនៈ

ការដាក់បញ្ចូលបទល្មើសជុំ វិញការរៀបការដោយបង្ខំ និងការរំលោភលើផ្លូវភេទ ប្រឈមនឹងបញ្ហាមួយចំនួន។ បទឧក្រិដ្ឋមួយចំនួនកើតឡើងពីរបៀប នៃការដាក់បញ្ចូលនៅក្នុង ដឺការ បញ្ជូនរឿងទៅជំនុំជម្រះក្នុងសំណុំរឿង០០២ ដែលអង្គជំនុំជម្រះមានកាតព្វកិច្ចត្រូវជំនុំជម្រះ។ ការដាក់បញ្ចូលបទល្មើសទាំងនេះនៅតែអាស្រ័យទៅលើសេចក្តី សម្រេចអំពីបញ្ហាប្រឈមផ្នែកច្បាប់នានាពាក់ពន្ធ័នឹងចរិតលក្ខណៈពិតប្រាកដនៃឧក្រិដ្ឋកម្ម ដែលត្រូវបានចោទប្រកាន់ (កថាខណ្ទ័១៦០ ទំព័រ ទី៦៦សម្រាប់ភាសាអង់គ្លេស និងទំព័រទី១១៦សម្រាប់ភាសាខ្មែរ)។

នៅក្នុងផែនការបណ្តោះអាសន្ន សម្រាប់ការជំនុំជម្រះនាពេលអនាគត នៃការជំនុំជម្រះរឿងដែលនៅសល់នៃសំណុំ រឿង០០២ នៅក្នុង ឧបសម្ព័ន្ធភ្ជាប់នឹងសេចក្តីសម្រេចនេះ។ អង្គជំនុំជម្រះរាយនាមបទចោទនៃការរៀបការដោយបង្ខំ នៅ ក្នុងសំណុំរឿង០០២/៣ ដែលជាការជំនុំជម្រះលើកទី២ និងជាបញ្ចប់នៃការជំនុំជម្រះដោយផ្នែក។ ទោះ បីជាយ៉ាងណាក៏ដោយនៅក្នុងសេចក្តីសម្រេច អង្គជំនុំជម្រះបញ្ជាក់ថា “ ផែនការសម្រាប់ការជំនុំ ជម្រះ ពេលអនាគត ពឹងផ្អែក ទៅលើយថាភាពនានាដែលមិនអាចដឹងជាមុន ហើយដែលហួសពីសមត្ថភាព របស់អង្គជំនុំជម្រះសាលាដំបូង ដូចជាការបន្តសម្បទាគ្រប់គ្រាន់របស់ជនជាប់ចោទក្នុងការចូលរួម សវនាការ និងការ បន្តទទួលបានជំនួយពីប្រទេស ផ្តល់ជំនួយដល់អ.វ.ត.ក” (កថាខ័ណ្ទ១៥៣ ទំព័រ ៦៥ ភាសាអង់គ្លេស និងទំព័រ១០៨សម្រាប់ភាសាខ្មែរ)។ ប្រសិនបើករណីការបង្ខំឲ្យរៀបការ បានចោទ ប្រកាន់ គឺមានភាពមិនច្បាស់លាស់។

(ទាយយករបាយការណ៍មាននៅទីនេះ)