ការរំលោភសេពសន្ថវៈក្នុងរបបខ្មែរក្រហម


ការរំលោភសេពសន្ថវៈក្នុងរបបខ្មែរក្រហម និងក្នុងពេលសង្គ្រាមស៊ីវិលបន្តបន្ទាប់ មកទៀតជា ទូទៅត្រូវបានគេយល់ឃើញថា វាកម្រនឹងកើតឡើង ដោយមិនជាប់ ពាក់ព័ន្ធនឹងបរិបទនៃជម្លោះទាំងនោះណាស់។ ការសន្មតនេះ គឺផ្អែកលើកង្វះខាត សិ្ថតិ និងគោលនយោបាយផ្លូវការរបស់ខ្មែរក្រហម ដែលប្រកាសអំពីទណ្ឌកម្ម ចំពោះបទល្មើសដែលគេហៅថា “បទល្មើសសីលធម៌”។ គោលនយោ បាយនេះ ដែលត្រូវបានគេហៅថាក្រមលេខ៦ បានហាមឃាត់មិនឲ្យមានទំនាក់ទំនងផ្លូវ ភេទរវាងដៃគូដែលមិនបានរៀបការ ដោយភាគីទាំងពីរអាចប្រឈមនឹងការកាប់ សម្លាប់ប្រសិនបើ ត្រូវបានគេរកឃើញ។ មានភស្តុតាងជាមូលដ្ឋានរឹងមាំមួយ ដែលបង្ហាញថា គោលនយោបាយនេះមិនត្រូវបានអនុវត្តឲ្យបានខ្ចាប់ខ្ជួនទេ ព្រម ទាំងបង្ហាញថា វាគឺជាឧបករណ៍ទប់ស្កាត់មិនមានប្រសិទ្ធភាពចំពោះការរំលោភ សេពសន្ថវៈ និងការរំលោភបំពានផ្លូវភេទដទៃទៀត។ លើសពីនេះទៅទៀតរាល់ ទំនាក់ទំនងផ្លូវភេទទាំង អស់ក្រៅពីការរៀបការត្រូវបានហាមឃាត់ ដោយក្រម លេខ៦នេះ និងត្រូវបានចាត់ចំណាត់ថ្នាក់ ថាជាទង្វើខុសសីលធម៌។ ត្រង់ចំណុច នេះបង្ហាញថាក្រមនេះមិនសូវពាក់ព័ន្ធ នឹងការការពារស្ត្រីពីអំពើហិង្សាផ្លូវភេទ ដោយតួរអង្គរដ្ឋឡើយ ហើយកាន់តែមានសកម្មភាពផ្លូវភេទជាទៀងទាត់ដែលជា ឧបករណ៍ ដែលជាមធ្យោបាយក្នុងការកាត់បន្ថយទំនាក់ទំនងរបស់មនុស្ស ដើម្បី គោលបំណងរបស់ បដិវត្តន៍។ កត្តាមួយទៀតដែលឈានទៅដល់ការបន្តយល់ ខុសដែលថាអំពើហិង្សាផ្លូវភេទមិនបាន កើតឡើងក្រោមរបបខ្មែរក្រហម នោះក៏ព្រោះតែជនរងគ្រោះពីឧក្រិដ្ឋកម្មផ្លូវភេទភាគច្រើនបានលាក់ ទុកអំពីការឈឺ ចាប់ របស់ពួកគេអស់រយៈពេល ជាង៣០ឆ្នាំហើយ ។

ការស្រាវជ្រាវ

ទោះបីជាយ៉ាងណាក៏ដោយ ដំណើររឿងផ្ទាល់ខ្លួនរបស់ជនរងគ្រោះនៃការរំលោភសេពសន្ថវៈ និងសាក្សីដែលបានលេចឡើងកាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារកិច្ចប្រឹងប្រែងតស៊ូមតិរបស់ សង្គមស៊ីវិល កំពុងចាប់ផ្តើមបង្ហាញថាគំនិតយល់ឃើញខាងលើគឺមិនពិត។ រហូតមកដល់សព្វថ្ងៃនេះមានតែ ការសិក្សា ពីរគត់ដែលបានប្រឹងប្រែងបើកកកាយការពិតនៅពីក្រោយគំនិតយល់ខុសដែលថា ការរំលោភសេពសន្ថវៈមិនបានកើតឡើងក្នុងរបបខ្មែរក្រហមឡើយ :

កាស៊ូមិ ណាកាហ្កាវ៉ា, អំពើហិង្សាយេនឌ័រក្នុងរបបខ្មែរក្រហម : រឿងរបស់ជនរងគ្រោះក្នុងរបប«កម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា, ២០០៨ ។

ដើម្បីទាញយក សូមចូលទៅកាន់ ការស្រាវជ្រាវ និងឯកសារ

កាទ្រីណា ណាតាលី “ខ្ញុំមានអារម្មណ៍ថាព្រលឹងរបស់ខ្ញុំហោះចេញពីខ្លួន” – ការសិក្សាមួយអំពីហិង្សាយេនឌ័រក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក្នុងខេត្តបាត់ដំបង និងស្វាយរៀង, ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា, ២០១១ ។

ដើម្បីទាញយក សូមចូលទៅកាន់ ការស្រាវជ្រាវ និងឯកសារ

ការសិក្សាដទៃទៀតមិនត្រូវបានគេផ្តោតជាពិសេសដើម្បីដោះស្រាយបញ្ហានេះទេ ប៉ុន្តែការសិក្សាទាំងនេះនៅតែបង្កើតឲ្យមានទិន្នន័យបន្ថែមមួយចំនួន។ ឧទាហរណ៍ក្នុងការសិក្សាមួយក្នុងឆ្នាំ ១៩៩០ ទៅលើផលប៉ះពាល់ផ្នែកផ្លូវចិត្តនៃជម្លោះ ដែលត្រូវបានធ្វើឡើងនៅជំរំតាមព្រំដែនថៃបានបង្ហាញថា ១៧%នៃជន ភៀសខ្លួនខ្មែរ៩៩៣នាក់ដែលត្រូវបានធ្វើការសិក្សាបានរាយការណ៍ថាពួកគេ គឺជាកម្មវត្ថុនៃទម្រង់រំលោភបំពានផ្លូវភេទមួយចំនួនដែលរួមមានការរំលោភសេព សន្ថវៈក្នុងរបប កម្ពុជាប្រជាធិបតេយ្យ (F. Mollica និងអ្នកដទៃទៀត, ផលប៉ះពាល់នៃការប៉ះទង្គិចផ្លូវចិត្ត និងការបង្ខាំង ខ្លួន ទៅលើស្ថានភាពសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តរបស់ប្រជាជន ខ្មែរដែលរស់នៅជំរំព្រំដែន ថៃ-កម្ពុជា ៥៨១, ទស្សនាវដ្តី២៧០នៃសមាគមពេទ្យអាមេរិកាំង, ១៩៩៣) ។

ចរិកលក្ខណៈនៃករណីរំលោភសេពសន្ថវៈ

ការសិក្សាទាំងពីរនេះ ផ្តោតជាពិសេសលើការក្រឡេកមើលហិង្សាយេនឌ័រក្នុងរបបខ្មែរក្រហម ការសិក្សានេះមិនអាចបង្កើតនូវតួលេខតំណាងនៃការរីករាលដាល ទូទាំងប្រទេសឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ចរិកលក្ខណៈមួយចំនួនអាចត្រូវបានរកឃើញ។
– ដំបូង ជនល្មើសទាំងអស់ដែលត្រូវបានរាយការណ៍ គឺជាកម្មាភិបាលខ្មែរក្រហម។ គ្មានករណីដែលត្រូវបានរាយការណ៍ណាមួយអំពីការរំលោភសេពសន្ថវៈ គឺត្រូវបានប្រព្រឹត្តដោយជនស៊ីវិលឡើយក្នុងរយៈពេលនោះ ។
– ម៉្យាងវិញទៀត ជនរងគ្រោះមានប្រភពចេញពីគ្រប់ផ្នែកទាំងអស់នៃសង្គម ដែលរួមមាន កម្មាភិបាលថ្នាក់ក្រោមដែលពួកគេស្ទើរតែទាំងអស់គឺជាស្ត្រី ។
– ពិពណ៌នាផ្សេងៗគ្នាជាច្រើនអំពីការរំលោភសន្ថវៈ គឺត្រូវបានរាយការណ៍ដែលរួមមានការរំលោភបូក និងការរំលោភរួមគ្នា ជាពិសេសមុនពេលសម្លាប់ការ រំលោភសេពសន្ថវៈនៅទីតាំងយោធា និងសហករណ៍ខ្មែរក្រហម ការរំលោភដោយប្រើឧបករណ៍ខាងក្រៅការរំលោភដោយការកេងប្រវ័ញ្ចផ្លូវភេទ និងទាសភាព ផ្លូវភេទការប៉ុនប៉ងរំលោភសេពសន្ថវៈ និងការរំលោភសេពសន្ថវៈដែលបានកើតឡើងទាំងមុន និងក្រោយពេលមានជម្លោះ ។
– ក្រុមប្រជាជនមួយចំនួនដែលត្រូវបានធ្វើទុក្ខបុកម្នេញដោយខ្មែរក្រហម ត្រូវបានចាត់ ទុកថាជាសត្រូវ ជាពិសេសក្រុមជាតិពន្ធុដូចជា ក្រុមភាគតិចវៀតណាម ក្រុមប្រជាជន ទាំង នេះបានក្លាយជាមុខសញ្ញាជាញឹកញាប់ ។

ការដាក់ទោសទណ្ឌជនល្មើស

ការសិក្សាទាំងពីរនេះក៏បានបង្ហាញផងដែរថា ជនល្មើសជាច្រើនគឺកម្រត្រូវបានដាក់ទណ្ឌកម្មណាស់។ ចំពោះជនល្មើសណាដែលជាកម្មវត្ថុនៃប្រភេទទណ្ឌកម្ម ណាមួយវាមិនត្រូវ បានបង្ហាញឲ្យច្បាស់លាស់ ថាជាឧក្រិដ្ឋកម្មនៃការរំលោភសេពសន្ថវៈឡើយ ហើយជាញឹកញាប់ការ ចោទប្រកាន់របស់ពួកគេ គឺមិនជាប់ពាក់ ព័ន្ធទាំងស្រុង។ ក្នុងករណីមួយចំនួន ទាំងជនរង គ្រោះ និងជនល្មើសត្រូវ បានសម្លាប់ដោយសារបានប្រព្រឹត្ត “បទល្មើសខុសសីលធម៌”។ គោលនយោបាយ រដ្ឋាភិបាល ក្នុងការដាក់ទណ្ឌកម្មទំនាក់ទំនងផ្លូវភេទណាមួយក្រៅពីការរៀបការគោលនយោបាយនេះ បានអនុញ្ញាតឲ្យជនល្មើស ប្រព្រឹត្តនៅពីក្រោយរបាំង និទណ្ឌភាពដោយពួកគេដឹងថាជនរងគ្រោះទាំងនោះមិនអាចធ្វើការរាយការណ៍ អំពីការបំពារបំពាននេះ បានឡើយពីព្រោះប្រសិនបើជនរងគ្រោះទាំងនោះ រាយការណ៍ពួកគេប្រឈមនឹងទណ្ឌកម្មលើ ខ្លួនពួកគេ ។

ការរីករាលដាលនៃការរំលោភសេពសន្ថវៈដែលមិនត្រូវបានគេដឹង

ការសិក្សាទាំងពីរនេះ គឺមានលក្ខណៈបែបគុណភាពប៉ុណ្ណោះ។  ការសិក្សាតំណាងបែប
បរិមាណ មិនត្រូវបានធ្វើឡើងឡើយ រហូតមកដល់ពេលនេះ ដូច្នេះហើយអត្រារីករាលដាល និងចំនួនជនរងគ្រោះ សព្វថ្ងៃនេះនៅតែស្ថិតក្នុងភាពងងឹត។

ការរំលោភសេពសន្ថវៈលើបុរស

គេត្រូវទទួលស្គាល់ថាឧក្រិដ្ឋកម្មផ្លូវភេទ ក៏ត្រូវបានប្រព្រឹត្តភាគច្រើនទៅលើបុរសដែរអំឡុងពេលនោះ។ ទោះបីជាយ៉ាងណាក៏ដោយមិនមានការសិក្សាអំពីប្រធាន បទនេះឡើយដូច្នេះហើយ មិនមានវិធីណាដើម្បីឲ្យដឹងពីវិសាលភាពដែលបញ្ហានេះបានកើតឡើងឡើយ ។