តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកស្រី Margot Wallström រាយការណ៍ពីប្រទេសកម្ពុជា ទៅក្រុមប្រឹក្សា សន្តិសុខ
សន្ទរកថានេះត្រូវបានថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិនៅ ក្នុងកិច្ចប្រជុំបើកចំហរ មួយ កាលពីថ្ងៃទី ២៣ ខែគុម្ភៈ ឆ្នាំ២០១២
បន្ទាប់ពីលោកស្រីបានចូលរួមនៅឯវេទិកាការសម្លេងស្ត្រី ស្តីពីហិង្សាផ្លូវភេទក្រោមរបបខ្មែរ ក្រហម ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១០-១១ ខែតុលា ឆ្នាំ២០១១ លោកស្រ្តីតំណាង ពិសេស របស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ Margot Wallström បានធ្វើការរាយការណ៍ មួយ ទៅក្រុមប្រឹក្សាសន្តិសុខ ដែលលោកស្រីបានអំពាវនាវឲ្យ រដ្ឋាភិបាលជួយរកយុតិ្តធម៌ជូនជន រង គ្រោះពីអំពើហិង្សាផ្លូវភេទក្រោមរបបខ្មែរក្រហម។