ទំព័ររបស់គម្រោងប្រវត្តិសាស្រ្ត​ដែលនិយាយផ្ទាល់​មាត់ដោយ​ស្រ្តីកម្ពុជាត្រូវ​បានដាក់​បង្ហាញ​ជាសាធារណៈ


 

នៅថ្ងៃទី២៤កញ្ញាឆ្នាំ២០១៣គេហទំព័ររបស់គម្រោងប្រវត្តិសាស្រ្ត​ដែលនិយាយផ្ទាល់​មាត់ដោយ​ស្រ្តីកម្ពុជាត្រូវ​បានដាក់​បង្ហាញ​ជាសាធារណៈ។គម្រោងប្រវត្តិសាស្រ្តដែលនិយាយដោយស្រ្តីកម្ពុជាប្រមូលសក្ខីកម្មពីស្ត្រីដែលរស់រានមា នជីវិតពីរបបប្រល័យពូជសាសន៍​ខ្មែរក្រហមដែលគ្រប់គ្រងកម្ពុជារវាងឆ្នាំ១៩៧៥ដល់១៩៧៩។

គម្រោងនេះមានគោលបំណងបង្កើនការស្វែងយល់ពីមធ្យោបាយផ្សេងៗដែលស្រ្តីរងគ្រោះ ដោយសារតែអំពើឃោឃៅ ​ដោយរួមបញ្ចូលទាំងភាពជាជនរងគ្រោះដោយសារតែអំពើហឹង្សា និងការបៀតបៀនផ្លូវភេទដោយប្រើប្រាស់នូវវិធីសាស្រ្តការពិពណ៌នាអំពីជីវិត។ នេះគឺជារឿងរ៉ាវដែលបានកប់ទុកក្នុងភាព​ស្ងៀមស្ងាត់​​អស់​រយៈ​​​កាលជិត៤០ឆ្នាំទៅហើយ។