យុត្តិធម៌អន្តរកាល មិនមែនសំដៅតែលើយុត្តិធម៌ព្រហ្មទណ្ឌ នៅពីមុខតុលាការមួយនោះទេ ។ ការដោះស្រាយអតីតកាលតាមវិធីដែលប្រែក្លាយបច្ចុប្បន្ន និងរៀបចំអនាគត ក៏អាចកើតឡើងផងដែរ តាមរយៈ ការនិយាយការពិត និងការបង្កើតឲ្យមានការនិយាយរឿងប្រវត្តិសាស្រ្តមួយ។ អង្គការក្រុមអ្នកច្បាប់ ការពារសិទិ្ធ កម្ពុជា (CDP) អង្គការចិត្តសង្គម អន្តរវប្បធម៌ កម្ពុជា TPO និង អង្គភាពគាំពារជនរងគ្រោះ (VSS) អនុវត្តការយល់ដឹងអំពីយុត្តិធម៌អន្តរ កាលនេះ ដោយបង្កើត ឱកាសសម្រាប់ជនរងគ្រោះក្នុងរបបខ្មែរក្រហម បាននិយាយការពិត និងសន្ទនាគ្នាក្រៅបន្ទប់ សវនាការ ។.
អត្តប្រយោជន៏ | ជនរងគ្រោះអំពើហិង្សាយេនឌ័រ |
សកម្មភាព | ការស្តាប់សំឡេងស្ត្រី : នេះគឺជាវេទិកាដំបូងក្នុងប្រទេសកម្ពុជាដែលអនុញ្ញាតឲ្យជនរងគ្រោះអំពើហិង្សាយេនឌ័រ និយាយចេញនូវការទទួលរងការឈឺចាប់របស់ពួកគេជាសាធារណៈ និងទទួលស្គាល់ការឈឺចាប់របស់ ពួកគេ តាមរយៈក្រុមគណៈវិនិឆ្ឆ័យជំនាញឯករាជ្យ ។ |
ដើម្បីទាញយករបាយការណ៍ទាំងនេះ សូមចូលទៅកាន់ របាយការណ៍ ។
ដើម្បីទស្សនាភាពយន្តឯកសារខ្លីៗអំពីព្រឹត្តិការណ៍នេះក្នុងឆ្នាំ២០១១ និងឆ្នាំ២០១២ សូមចូលទៅកាន់ ព័ត៌មានសំឡេង-រូបភាព ។ តាមដានយើងនៅលើព័ត៌មានបណ្តាញសង្គម Facebook: Women’s Hearing Phnom Penh ។ |
|
សហគមន៍មូលដ្ឋាន | វេទិកាសន្ទនាសហគមន៍ : ទម្រង់សន្ទនាថ្មីនេះ អំពីអំពើហិង្សាយេនឌ័រ និងផលវិបាករបស់វា នាំឲ្យសហគមន៍ជួបជុំគ្នា តាមរយៈការប្រើប្រាស់វេទិ កាល្ខោន ។
ដើម្បីឃើញបដាអំឡុងពេលវេទិកាល្ខោន សូមចូលទៅកាន់កម្រងព័ត៌មានសម្រាប់កម្មវិធីផ្សព្វផ្សាយ និងការតស៊ូមតិ ។ |