ឯកសារព័ត៌មានសម្លេង- រូបភាព


ស្ត្រីនិងយុត្តិធម៌អន្តរកាលនៅក្នុងប្រទេសកម្ពុជា

អង្គភាពគាំពារជនរងគ្រោះ (VSS) នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត. ក) ដែលបានសហការជាមួយក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា (CDP) និងអង្គការខាងចិត្តសង្គម អន្តរវប្បធម៌ (TPO) បានអនុវត្តគម្រោងរួមគ្នាមួយស្តីពីស្ត្រីនិងយុត្តិធម៌អន្តរកាលនៅក្នុងប្រទេសកម្ពុជា – ដែលជាវិធានការក្រៅប្រព័ន្ធតុលាការដំបូងនៃ អ.វ.ត. ក។ ខ្សែភាពយន្តនេះបង្ហាញពីសកម្មភាពនិងសមិទ្ធិផលនៃគំរោងនេះ។

ការប្រើវេទិកាល្ខោនដើម្បីបញ្ឈប់អំពើហិង្សាខាងយេនឌ័រ

ខ្សែភាពយន្តនេះបង្ហាញពីការប្រើវេទិកាល្ខោន ដែលជាវិធីសាស្រ្តតែមួយគត់សម្រាប់និយាយ ការពិត និងលើកឡើងពីអំពើហិង្សាខាងយេនឌ័រ ក្នុងអំឡុងរបបខ្មែរក្រហម។ ការសម្តែងវេទិកាល្ខោនត្រូវបានរៀបចំដោយអង្គការ TPO ក្នុងភាពជាដៃគូជាមួយអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា(CDP) និងអង្គភាពគាំពារជនរងគ្រោះ ក្នុងបរិបទនៃចូលរួមជាមួយគ្នាលើគម្រោងស្ត្រីនិងយុត្តិធម៌អន្តរកាលក្នុងប្រទេសកម្ពុជា។

ការដោះស្រាយអំពើហឹង្សាផ្អែកតាមរយៈក្រុមជួយខ្លួនឯង

ខ្សែភាពយន្តនេះបង្ហាញពីការប្រើវិធីសាស្រ្តនៃក្រុមជួយខ្លួនឯង ដែលជាការព្យាបាលដ៏មាន ប្រសិទ្ធិភាពសម្រាប់អ្នករស់រានមានជីវិតពីអំពើហិង្សាផ្អែកលើយេនឌ័រក្នុងអំឡុងរបបខ្មែរក្រហម។ ក្រុមនេះត្រូវបានរៀបចំដោយអង្គការ TPO ក្នុងភាពជាដៃគូជាមួយអង្គការក្រុមអ្នកច្បាប់ការពារ សិទ្ធិកម្ពុជា(CDP) និងអង្គភាពគាំពារជនរង ក្នុងបរិបទនៃគម្រោងរួមគ្នាលើស្ត្រីនិងយុត្តិធម៌អន្តរកាលក្នុងប្រទេសកម្ពុជា។

ការស្រាវជ្រាវលើអំពើហឹង្សាផ្លូវភេទប្រឆាំងនឹងជនជាតិដើមភាគតិចដោយខ្មែរក្រហម

វីដេអូនេះណែនាំគម្រោងស្រាវជ្រាវមួយធ្វើឡើងដោយអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា(CDP) លើអំពើហិង្សាផ្លូវភេទប្រព្រឹត្តឡើងប្រឆាំងនឹងជនជាតិភាគតិចនៅក្រោមរបបខ្មែរក្រហម។ លោក ដួងសាវ៉ន អ្នកសម្របសម្រួលគម្រោង និងអ្នកស្រាវជ្រាវពីរនាក់បានពន្យល់ពីប្រវិត្ត គោលបំណង វិធីសាស្រ្ត និងគោលដៅនៃការសិក្សានេះ។

ខ្សែភាពយន្តស្តីពីការស្តាប់សម្លេងស្ត្រីឆ្នាំ២០១៣(សវនាការស្ត្រីឆ្នាំ 2013 )

នៅថ្ងៃទី 24 ខែកញ្ញាឆ្នាំ 2013 អង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា(CDP) ក្នុងភាពជាដៃគូជាមួយអង្គការ TPO និងអង្គភាពគាំពារជនរងគ្រោះ បានរៀបចំធ្វើកម្មវិធីការស្តាប់សម្លេងស្រ្តី លើកទី៣ ស្តីពីអំពើហិង្សាយេនឌ័រក្នុងអំឡុងពេលមានជម្លោះ។ មានអ្នករស់រានមានជីវិតពីការ
ការរំលោភសេពសន្ថវៈនិងការបង្ខំឱយរៀបការក្នុងអំឡុងរបបខ្មែរក្រហម បានធ្វើសក្ខីកម្មដោយផ្ទាល់ ពីបទពិសោធរបស់ពួកគាត់ នៅចំពោះមុខគណៈវិនិច្ឆ័យជានិសិត្សកម្ពុជា។ ខ្សែ ភាពយន្តនេះបង្ហាញពីដំណើរការនីតិវិធីនៃការស្តាប់សម្លេងស្រ្តី ជាមួយនឹងការដកស្រង់ចេញនៃការធ្វើសក្ខីកម្ម និងសេចក្តីថ្លែងការពី អ្នកឡើងធ្វើសក្ខីកម្ម សមាជិកគណៈវិនិច្ឆ័យជានិសិត្សបន្ទះ សិស្ស និងអ្នករៀបចំកម្មវិធី។

វីដេអូស្តីពី “សវនាការស្រ្តីឆ្នាំ២០១២”

នៅថ្ងៃទី១០ និង១១ ខែតុលា ឆ្នាំ២០១២ ក្រុម អ្នក ច្បាប់ការពារសិទ្ធិកម្ពុជា ដោយសហការជាមួយ អង្គការដៃគូររួមមាន  អង្គការចិត្ត សង្គម អន្តរវប្បធម៌កម្ពុជា(TPO) និង អង្គភាពគាំពារជនរងគ្រោះ(VSS)នៃអង្គជំនុំជម្រះវិសា មញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក)បានរៀបចំសវនាការស្រ្តីលើកទី២ ដែលមានចំ ណង ជើងថា“ការស្តាប់សម្លេងស្រ្តីក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីហិង្សាយេនឌ័រនៅពេល មានជម្លោះ” ដោយមានការចូលរួមពីស្ត្រី១០រូប អញ្ចើញមកពីប្រទេសចំនួន៤ ក្នុង នោះមានប្រទេសកម្ពុជា ប្រទេសបង់ក្លាដេស ប្រទេសនេប៉ាល់ និងប្រទេសទីម័រ ខាង កើត បានមកធ្វើសក្ខីកម្មពីបទ ពិសោធន៍រឿងរ៉ាវផ្ទាល់ខ្លួន របស់ពួកគេនៅចំពោះ មុខ គណៈវិនិច្ឆ័យជាច្រើនរូប រួមទាំងសាធារណៈជន ផងដែរ។ ខ្សែវីដេអូខ្លីនេះបានផ្តិតយក សម្លេងរបស់អ្នកធ្វើសក្ខីកម្មទាំងអស់នោះនិងអ្នកចូលរួមជា ច្រើនតាមរយៈ ការសម្ភាសន៍ និងការបង្ហាញពីប្រវត្តិនៃជម្លោះនិមួយៗ។

វីដេអូស្តីពី “សវនាការស្រ្តីឆ្នាំ២០១១”

នៅថ្ងៃទី០៧ និងទី០៨ ខែធ្នូ ឆ្នាំ២០១១ ក្រុមអ្នកច្បាប់ការ ពារសិទ្ធិកម្ពុជាបានរៀបចំសវនាការស្ត្រីជា លើកដំបូងនៅក្នុងប្រទេសកម្ពុជាក្រោមប្រធានបទ” សម្លេងពិតរបស់ស្រ្តីក្រោមរបបខ្មែរក្រហម” ដោយក្នុង ពេលនោះមានជនរងគ្រោះ និងសាក្សី ជាច្រើនាក់ករណីអំពើហិង្សាផ្លូវភេទបានចែករំលែក នូវប្រវតិ្តរឿងរ៉ាវ ក៏ដូចជាបទពិសោធនន៍ ផ្ទាល់ខ្លួនជូនសាធារណជន គណៈវិនិច្ឆ័យ និងអ្នកជំនាញ។

ខ្សែវីដេអូខ្លីនេះបង្ហាញអំពីដំណើរ ការនៃកម្មវីធីសវនាការស្រ្តីដោយមានផ្តិតយកការធ្វើសក្ខីកម្ម សម្ភាសន៍ ជាមួយសមាជិករបស់ គណៈវិនិច្ឆ័យ និងអ្នកជំនាញជាច្រើនទៀត។

សារវីដេអូរបស់តំណាងពិសេស នៃអគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ ស្តីពីអំពើហឹង្សាផ្លូវភេទ ក្នុងពេលមានជម្លោះ Zainab Hawa Bangura

នៅក្នុងអម្លុងពេលវេទិការស្តីពី ការស្តាប់សម្លេងស្រ្តីក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីហិង្សាផ្លូវភេទក្នុងពេលមាន ជម្លោះដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ១០-១១ ខែតុលា ឆ្នាំ២០១២។ តំណាង ពិសេសរបស់អគ្គលេខាធិការអង្គ ការសហប្រជាជាតិលោកស្រី Zainab Hawa Bangura បានធ្វើការ បើកពិធីនោះជាមួយនឹងសារវីដេអូនេះ។

សារវីដេអូ ពីអគ្គលេខាធិការអតីតតំណាងពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកហិង្សាផ្លូវ ភេទក្នុងពេលមានជម្លោះ Margot Wallström

ក្នុងនាមជាវាគ្មិនដ៏សំខាន់ អគ្គលេខាធិការអតីតតំណាងពិសេសរបស់អង្គការសហប្រជាជាតិ Margot Wallström បានបញ្ជូនសារវីដេអូនេះ នៅក្នុងពេលកម្មវិធីការស្តាប់សំឡេងស្ត្រី ពីអំពើហឹង្សា ផ្លូវភេទក្នុងអំឡុងរបបខ្មែរក្រហមក្នុងឆ្នាំ 2011 ។