ការធ្វើការជាមួយជនរងគ្រោះហិង្សាយេនឌ័រទូទាំងពិភពលោក បានបង្រៀនយើងថា ការគាំ ទ្រផ្នែកសង្គមពីក្រុមគ្រួសារ ពីសហគមន៍ និងអាជ្ញាធរ គឺមានសារសំខាន់យ៉ាងខ្លាំងចំពោះសិទ្ធិ អំណាច និងការការ សះជាផ្ទាល់ខ្លួនរបស់ពួកគេ។ ដើម្បីបង្កើតឲ្យមានបរិស្ថានស្និទ្ធស្នាលបែបនេះដែលជនរងគ្រោះ អំពើហិង្សាយេនឌ័រ អាចអនុវត្តសិទ្ធិរបស់ពួកគេបានពេញលេញ ដោយគ្មានការ ភ័យខ្លាចស្លាកស្នាមទុយ៌ស ការសងសឹក ឬការស្តីបន្ទោស។ អង្គការក្រុមអ្នក ច្បាប់ ការពារសិទ្ធិ កម្ពុជា (CDP) អង្គការចិត្តសង្គម អន្តរវប្បធម៌ កម្ពុជា (TPO) និងអង្គភាពគាំពារជនរងគ្រោះ (VSS) បានធ្វើសកម្មភាពផ្សព្វផ្សាយ និងតស៊ូមតិផ្សេងៗជាច្រើន ។ ពួកគេផ្តោតលើអ្នកពាក់ព័ន្ធដែលមានសក្តានុពល ដើម្បីពង្រឹងជំហរសម្រាប់ជនរងគ្រោះអំពើហិង្សាយេនឌ័រ ។
ការកសាងសមត្ថភាពស្ថាប័ន និងការតស៊ូមតិអំពីការយល់ដឹងផ្នែកយេនឌ័រ
ក្រុមគោលដៅ | អ.វ.ត.ក |
សកម្មភាព | ការសិក្សាពីទិន្នន័យគោល : ការសិក្សាពីទិន្នន័យគោលមួយ ត្រូវបានធ្វើឡើង តាម រយៈទីប្រឹក្សាខាងក្រៅ ដើម្បីវាយតម្លៃកម្រិតនៃការយល់ដឹងអំពីយេនឌ័រក្នុងចំ ណោម បុគ្គលិកការិយាល័យទាំងអស់របស់ អ.វ.ត.ក នៅឆ្នាំ២០១១។ |
ដើម្បីទាញយកការសិក្សាពីទិន្នន័យគោលនេះ សូមចូលទៅកាន់ របាយការណ៍ ។ | |
ការបណ្តុះបណ្តាលអំពីការយល់ដឹងផ្នែកយេនឌ័រ ក្នុងនីតិវិធីយុត្តិធម៌ព្រហ្មទណ្ឌ : អ្នកជំនាញម្នាក់ត្រូវបានជួលឲ្យបម្រើការងារ ដើម្បីផ្តល់នូវការយល់ដឹងឲ្យបានកាន់តែប្រសើរ អំពីរបៀបដែលនីតិវិធីរបស់ អ.វ.ត.ក អាចធ្វើឲ្យមានការយល់ ដឹងអំពីយេនឌ័របន្ថែមទៀត ។ | |
ដើម្បីទាញយករបាយការណ៍បណ្តុះបណ្តាល សូមចូលទៅកាន់ របាយការណ៍ ។ | |
ក្រុមគោលដៅ | អង្គការមិនមែនរដ្ឋាភិបាល |
សកម្មភាព | ការសិក្សាពីទិន្នន័យគោល: ការសិក្សាពីទិន្នន័យគោលមួយ ត្រូវបានធ្វើឡើង តាម រយៈទីប្រឹក្សាខាងក្រៅ ដើម្បីវាយតម្លៃកម្រិតនៃការយល់ដឹងអំពីយេនឌ័រក្នុង ចំណោមអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើវិស័យយុត្តិធម៌ អន្តរកាល ។ |
ដើម្បីទាញយកការសិក្សាពីទិន្នន័យគោលនេះ សូមចូលទៅកាន់ របាយការណ៍ ។ | |
ការបណ្តុះបណ្តាលអំពីការយល់ដឹងផ្នែកយេនឌ័រ ក្នុងដំណើរការយុត្តិធម៌អន្តរកាល : អ្នកជំនាញម្នាក់ត្រូវបានជួលឲ្យបម្រើការងារ ដើម្បីផ្តល់នូវការយល់ដឹងឲ្យបានកាន់តែប្រសើរ អំពីរបៀបដែលគម្រោងយុត្តិធម៌អន្តរកាល អាចធ្វើឲ្យមានការយល់ដឹងអំពីយេនឌ័របន្ថែមទៀត ។ | |
ដើម្បីទាញយករបាយការណ៍បណ្តុះបណ្តាល សូមចូលទៅកាន់ របាយការណ៍ ។ | |
សិក្ខាសាលាអំពីយេនឌ័រ : កិច្ចប្រជុំជាទៀងទាត់ជាមួយអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានរៀបចំឡើង ដើម្បីផ្តល់នូវវេទិកាមួយ ដើម្បីផ្លាស់ប្តូរមេរៀនដែលទទួលបាន និងបទពិសោធន៍ក្នុងការធ្វើការជាមួយជនរងគ្រោះអំពើហិង្សាយេនឌ័រ ក្នុងអតីតកាល និងបច្ចុប្បន្នកាល ។ | |
ក្រុមគោលដៅ | រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ (រ ប វ ត) |
សកម្មភាព | កិច្ចពិភាក្សាតុមូលអំពីការចោទប្រកាន់អំពើហិង្សាផ្លូវភេទក្នុងប្រព័ន្ធក្នុងស្រុក : កិច្ចពិភាក្សាតុមូលត្រូវបានរៀបចំឡើង ដើម្បីតស៊ូមតិឲ្យមានការបញ្ចូលនូវកម្មវិធីសិក្សាជាក់លាក់មួយអំពីកាលវិភាគស្តីការស៊ើបអង្កេត និងការកាត់ ទោសអំពើហិង្សាផ្លូវភេទ ទៅក្នុងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈតុលាការ សម្រាប់ចៅក្រម និងព្រះរាជអាជ្ញា ក្នុងគោលបំណងដើម្បីកសាងសមត្ថភាព របស់ចៅក្រម និងព្រះរាជអាជ្ញាក្នុងការដោះស្រាយរឿងក្តីអំពើហិង្សាផ្លូវភេទ។ |
ការបង្កើនការយល់ដឹងជាសាធារណៈ
ក្រុមគោលដៅ | សាធារណជនកម្ពុជា |
សកម្មភាព | កម្មវិធីវិទ្យុអំពី “ស្ត្រីនៅក្រោមរបបខ្មែរក្រហម” : ការផ្សាយប្រចាំខែនៃកម្មវិធីមានការហៅទូរស័ព្ទចូល តាមវិទ្យុអេហ្វអឹម១០២ កម្មវិធីនេះក្រឡេកមើលទិដ្ឋភាពផ្សេងៗនៃបទពិសោធន៍របស់ស្ត្រីអំឡុងពេលជម្លោះដែលរួមមាន អំពើហិង្សាផ្លូវភេទ ផលវិបាកចិត្តសង្គម និងការចូលរួមនៅ អ.វ.ត.ក ។ |
ដើម្បីស្តាប់កម្មវិធីវិទ្យុ សូមចូលទៅកាន់ ព័ត៌មានសំឡេង-រូបភាព ។ | |
ក្រុមគោលដៅ | សាធារណជនកម្ពុជា និងអន្តរជាតិ |
សកម្មភាព | ការបោះពុម្ពផ្សាយ និងការបដិបត្តិល្អៗ : វេទិកាព័ត៌មានតាមប្រព័ន្ធអ៊ីន ធឺ ណែតមួយ ត្រូវបានបង្កើតឡើង ដើម្បីចងក្រងឯកសារពីផលប៉ះពាល់ពីអំ ពើហិង្សាផ្លូវភេទ។ ការបោះពុម្ពផ្សាយពាក់ព័ន្ធនឹងប្រធានបទជាច្រើន ជាពិ សេស ការបដិបត្តិល្អៗ នឹងត្រូវផ្សព្វផ្សាយយ៉ាងទូលំទូលាយ ។ |