ការគាំពារផ្នែកចិត្តសង្គម


ជនរងគ្រោះអំពើហិង្សាផ្លូវភេទជាច្រើន បានទទួលរងបញ្ហាសុខភាពផ្លូវចិត្ត ដែលរារាំងពួកគេមិនឲ្យចូលរួមបានពេញលេញក្នុងវិស័យសង្គម នយោបាយ និងវិជ្ជាជីវៈ។ ការគាំពារផ្នែកចិត្តសង្គម គឺជាធាតុផ្សំមួយមិនអាចខ្វះបាន នៅពេលជួយគាំពារជនរងគ្រោះអំពើហិង្សាយេនឌ័រ។ អង្គការ ចិត្ត សង្គមអន្តរវប្បធម៌ កម្ពុជា(TPO) បានបង្កើតកិច្ចអន្តរាគមន៍ថ្មីៗជាបន្តបន្ទាប់ដើម្បីឆ្លើយតបទៅ នឹង តម្រូវការរបស់ជនរងគ្រោះក្នុងរបបខ្មែរក្រហម និងបរិបទរបស់ប្រទេសកម្ពុជា ។

អត្តប្រយោជន៏ ដើមបណ្តឹងរដ្ឋប្បវេណីជាស្ត្រី
សកម្មភាព ក្រុមជួយខ្លួនឯង : កិច្ចអន្តរាគមន៍នេះ នាំស្ត្រីមួយក្រុមមកជុំគ្នា ដែលពួកគេមានបទពិសោធន៍ប្រហាក់ប្រហែលគ្នា ពីអំពើហិង្សាយេនឌ័រ  ពីអតីតកាលដើម្បី ចែករំលែកបទពិសោធន៍របស់ពួកគេ ស្វែងរកការគាំទ្រពីគ្នាទៅវិញទៅមក ព្រម ទាំងចូលរួមចំណែកដល់ដំណើរការព្យាបាលនេះ ។
   
  ការប្រឹក្សាយោបល់ និងការព្យាបាលផ្នែកវិជ្ជសាស្ត្រ : ការព្យាបាលជាបុគ្គលម្នាក់ៗ ត្រូវបានផ្តល់ជូន សម្រាប់ដើមបណ្តឹងរដ្ឋប្បវេណីមួយចំនួនដែលមានការប៉ះទង្គិចផ្លូវចិត្តខ្លាំង និងទម្រង់ដទៃទៀតនៃបញ្ហាសុខភាពផ្លូវចិត្ត។
   
  ការព្យាបាលតាមបែបចិត្តវិទ្យា : មធ្យោបាយថ្មីនេះ បញ្ចូលការនិយាយការពិតរបស់បុគ្គលម្នាក់ៗ ជាមួយនឹងពិធីសាធារណៈមួយ ដែលការឈឺចាប់នេះត្រូវ បានគេទទួលស្គាល់។
  ដើម្បីទស្សនាខែ្សភាពយន្តឯកសារខ្លីមួយអំពីការព្យាបាលតាមបែបចិត្តវិទ្យា សូមចូលទៅកាន់ ព័ត៌មានសំឡេង-រូបភាព
   
  ការស្រាវជ្រាវ : ការស្រាវជ្រាវមួយត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃអំពីបញ្ហាជាក់លាក់ទាំងនេះ ឲ្យបានកាន់តែប្រសើរ ក្នុងគោលបំណងដើម្បីបំពេញចន្លោះខ្វះខាតនៃការសិក្សាអំពីសុខភាពផ្លូវចិត្ត និងតម្រូវការរបស់ដើមបណ្តឹងរដ្ឋប្ប វេ ណីជាស្ត្រី។