ស៊ីដ(CEDAW)អំពាវនាវឱ្យមានការដោះស្រាយអំពើហឹង្សាផ្លូវភេទក្នុង អំឡុងពេលខ្មែរក្រហម
ចេញផ្សាយដោយក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា (CDP) នៅថ្ងៃទី 25 ខែតុលាឆ្នាំ 2013
ខាងក្រោមនេះសេចក្តីសន្និដ្ឋានចុងក្រោយដែលចេញដោយគណៈកម្មាធិការដើម្បីបញ្ចប់ រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) នៅថ្ងៃទី 21 ខែតុលាឆ្នាំ 2013 នេះCDPបានចេញសេចក្តីប្រកាស ព័ត៌ មាននេះដើម្បីគាំទ្រ សេចក្តីថ្លែងការណ៍និងអនុសាសន៍របស់ស៊ីដ(CEDAW) ស្តីពីអំពើហិង្សាផ្លូវភេទក្នុងរបប ខ្មែរក្រហម។ CDPអំពាវនាវដល់រដ្ឋាភិបាលឱ្យគោរព យ៉ាងពេញលេញតាមកាតព្វកិច្ចដែលបានចែងដោយស៊ីដ (CEDAW) ។