របាយការណ៍របស់ OSJI បានផ្តល់អនុសាសន៍ដោយ បញ្ចូលហិង្សាយេនឌ័រក្នុងសំណុំរឿង០០៣ និង០០៤ , បោះពុម្ព នៅខែមីនា ២០១៣


អង្គការសង្គមបើកទូលាយផ្តួចផ្តើមយុត្តិធម៌ ( Open Society Justice Initiative (OSJI)  បោះ ពុម្ព ឯកសារសង្ខេបជាទៀងទាត់ពីដំណើរ ការទូទៅជា អាទិភាពនិងឧបសគ្គនានា នៅអ.វ.ត.ក។

នៅក្នុងការ ចេញផ្សាយថ្មីៗនេះក្រោមចំណងជើងថា បញ្ហាប្រឈមពេលបច្ចប្បន្នក្រោប ប្រធានបទ “ ការអភិវឌ្ឍន៍ ថ្មីៗនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា” OSJI បានផ្តល់អនុសាសន៍ ទៅកាន់សហចៅក្រម ស៊ើបអង្កេតអោយធ្វើការពិចារណារួមបញ្ចូល ទាំងអំពើ ហិង្សាយេនឌ័រ ដែលបានប្រព្រឹត្តឡើងក្នុង អំឡុងពេលរបបខ្មែរក្រហបទៅក្នុងការ ស៊ើបអង្កេត និងសំណើរផ្សេងៗទៀតឲ្យដាក់ការចោទ ប្រកាន់ ក្នុងសំនុំរឿង០០៣ និង០០៤។