អំពើហិង្សាយេនឌ័រក្នុងរបបខ្មែរក្រហម


ជារឿងគួរឲ្យខ្លោចផ្សា ការរំលោភបំពានផ្លូវភេទ និងការរំលោភបំពានខាងយេនឌ័រដទៃទៀត មានការរីករាលដាលក្នុងពេលមានជម្លោះជាមួយប្រទេសកម្ពុជា ដោយគ្មានករណីលើកលែង។ នៅពេលប្រទេសកម្ពុជា បានងើបចេញពីរបបខ្មែរក្រហមរយៈពេល បីឆ្នាំប្រាំបីខែម្ភៃថ្ងៃ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ពាក្យអំពើហិង្សាយេនឌ័រ មិនទាន់ត្រូវបានបង្កើតនៅឡើយទេ។ បច្ចុប្បន្ននេះខណៈដែលពាក្យ អំពើហិង្សាយេនឌ័រ ត្រូវបានយល់ដឹងទូលំទូលាយ ការរំលោភបំពានផ្លូវភេទនិងការរំលោភបំពានយេនឌ័រដទៃទៀតមិនបានបង្ហាញឲ្យគេដឹងច្បាស់ក្នុងការរៀបរាប់អំពីភាពសាហាវព្រៃផ្សៃដែលត្រូវបានប្រព្រឹត្ត ដោយខ្មែរក្រហមឡើយ។ ផ្ទុយមកវិញ ដោយសារតែមានការយល់ខុសទៅលើគោលនយោបាយខ្មែរក្រហម យោងទៅតាមដែលគេច្រើនហៅថាតើ “បទល្មើស ខុសសីលធម៌” ណាខ្លះដែលត្រូវបានដាក់ទណ្ឌកម្មនោះ គំនិតយល់ខុសដែលថា “ការរំលោភសេពសន្ថវៈមិនបានកើតឡើងក្នុង របបខ្មែរក្រហមឡើយ” នៅតែជា គំនិតដែលគេជឿយ៉ាងទូលំទូលាយនាពេលបច្ចុប្បន្ននេះ។ វេទិកាព័ត៌មាននេះ រួមចំណែកដល់ការបង្ហាញគំនិតយល់ខុសនេះ ព្រមទាំងបើកកកាយរឿងរ៉ាវ ដែលមិនត្រូវបានរៀបរាប់ទាំងនេះ។

ព័ត៌មានជាក់លាក់ សង្ខេបអំពីលទ្ធផលនៃការស្រាវជ្រាវមួយចំនួនដែលបានធ្វើការសិក្សាលើ អំពើហិង្សាយេនឌ័រក្នុងរបបខ្មែរក្រហម ។

ផលប៉ះពាល់សព្វថ្ងៃនេះ ពិពណ៌នាអំពីផលលំបាកកំពុងតែបន្តមាន ដែលត្រូវបានរាយការណ៍ដោយជនរងគ្រោះអំពើហិង្សាយេនឌ័រ ។

ប្រវត្តិជនរងគ្រោះ ផ្តល់នូវសំឡេងដល់សាររបស់ជនរងគ្រោះអំពើហិង្សាយេនឌ័រ និងសាក្សី ។

ការចោទប្រកាន់អំពើហិង្សាយេនឌ័រនៅ អ.វ.ត.ក ផ្តល់នូវចំណុចសំខាន់អំពីយុត្តិធម៌ផ្នែកព្រហ្មទណ្ឌសម្រាប់ជនរងគ្រោះអំពើហិង្សាយេនឌ័រ  ដែលសម្រេចបានរហូតមកដល់ពេលសព្វ ថ្ងៃ នេះ ។