ព័ត៌មានជាក់លាក់


“នៅពេលដែលពួកគេបានមកដល់ទីកន្លែងកាប់សម្លាប់ក្នុងព្រៃ ពួកគេបានចាប់ផ្តើមរំលោភ សេពសន្ថវៈស្ត្រីទាំង នោះនិងវាយដំពួកគេរហូត បាត់បង់ជីវិត ដោយប្រើប្រាស់ពូថៅ ហើយចុងក្រោយពួកគេកាត់ បំពង់កស្រ្តី ទាំង នោះទៀត។ ស្ត្រីស្អាតៗត្រូវបានចាប់រំលោភសេពសន្ថវៈតាមដែលពួក គេចង់។ ស្ត្រីមួយចំនួនត្រូវបានរំលោភសេព សន្ថវៈដោយបុរសពីបីទៅបួន នាក់មុនពេលដែលស្ត្រីទាំងនោះត្រូវបានសម្លាប់។ នាងអាចមើលឃើញអ្វីៗ ទាំងអស់ យ៉ាងច្បាស់ដែលបានកើតឡើង ដោយសារវាជារាត្រីខែភ្លឺ។ ពួកគេ បានចាប់ផ្តើមសម្លាប់ និងរំលោភសេពសន្ថវៈ ស្ត្រីទាំងនោះចាប់តាំងពីពេល ព្រះចន្ទរះ ឡើងរហូតដល់កណ្តាលរាត្រី។ បន្ទាប់មកគឺដល់វេនរបស់នាង។ នាងគឺជា មនុស្សចុងក្រោយក្នុងចំណោម អ្នកទាំងអស់កំពុងឈរ និងរង់ចាំ វេនរបស់នាងរហូតដល់រាងកាយទាំងមូលរបស់ នាងស្ពឹក ពីព្រោះនាងមិនដឹង ថាត្រូវធ្វើអ្វីនោះទេ។” (អត្ថបទដកស្រង់ចេញពីដំណើររឿងរបស់ស្ត្រីរងគ្រោះ នៃការ រំលោភសេពសន្ថវៈ ឈ្មោះ ណេត សាវឿន ដែលត្រូវបាន បោះពុម្ពផ្សាយក្នុង “អាថ៌កំបាំងនៃអំពើហិង្សាផ្លូវភេទក្រោម របបខ្មែរក្រហម”, ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ២០១១)

ការរំលោភសេពសន្ថវៈរួមគ្នា មុនពេលកាប់សម្លាប់ គឺជាទម្រង់មួយនៃអំពើហិង្សាយេនឌ័រ  ដែល បានកើតឡើងក្នុងរបបខ្មែរក្រហម។ ប្រភេទដទៃទៀតរួមមាន ការបង្ខំឲ្យរៀបការ ការកាត់ប្រដាប់ភេទ និងការធ្វើឲ្យអាម៉ាស់ផ្លូវភេទ។ រហូតមកដល់សព្វថ្ងៃនេះ ចំណេះដឹងអំពីប្រភេទណាមួយក្នុងចំណោម ប្រភេទទាំងនេះ គឺមានកម្រិតជាខ្លាំង លើកលែងតែការបង្ខំឲ្យរៀបការ ដោយសារតែសារសំខាន់របស់វា។ ផ្នែកដាច់ដោយឡែកពីគ្នាទាំងនេះ នឹងផ្តល់ឲ្យអ្នកនូវព័ត៌មានលម្អិត បន្ថែមទៀត អំពីទម្រង់រួម បំផុតចំនួនពីរដែលត្រូវបានរាយការណ៍ :

ការរំលោភសេពសន្ថវៈក្នុងរបបខ្មែរក្រហម

ការបង្ខំឲ្យរៀបការ

ទម្រង់ដទៃទៀតនៃហិង្សាផ្លូវភេទ និងហិង្សាយេនឌ័រក៏កើតមានជាទូទៅអំឡុងពេលសង្គ្រាមផងដែរ ជាពិសេសការកាត់ប្រដាប់ភេទ និងការបង្ខំឲ្យដោះសម្លៀក បំពាក់ដែលជាឧទាហរណ៍នៃការធ្វើឲ្យអាម៉ាស់ផ្លូវភេទ។ ការបង្ខំឲ្យដោះសម្លៀកបំពាក់ត្រូវបានរាយការណ៍ថាជារឿងកើតឡើងជាទូទៅជាពិសេសក្នុង ពន្ធនាគារ ឬមន្ទីរឃុំឃាំង ប៉ុន្តែវាក៏បានកើតឡើងផងដែរក្នុងឃុំជាច្រើនដែលមេឃុំជួនកាលបង្ខំឲ្យស្ត្រីអ្នកភូមិ ដោះសម្លៀកបំពាក់ចេញឲ្យពួកគេមើល។ ហិង្សាប្រភេទនេះ គឺផ្តោតជាចម្បង លើស្ត្រី ។