ការកាត់ទោសអំពើហិង្សាយេនឌ័រក្នុងរបបខ្មែរក្រហម


នៅ អ.វ.ត.ក  

ក្នុងនាមជាស្ថាប័ន ដែលបច្ចុប្បន្ននេះកំពុងកាត់ទោសបទឧក្រិដ្ឋកម្មដែលបាន កើតឡើងក្នុង របបខ្មែរក្រហម អ.វ.ត.ក គឺជាស្ថាប័នតែមួយគត់ ដែលកាត់ ទោសរាល់ទម្រង់ទាំងអស់នៃ អំពើ ហិង្សាផ្លូវភេទដែលបានកើតឡើងចន្លោះថ្ងៃ ទី១៧ ខែមេសា ឆ្នាំ១៩៧៥ និងថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩។ រឿងនេះបាន កើតឡើងត្រឹមវិសាលភាពមួយចំនួន ដែលស្ថិតក្នុងសំណុំរឿង ពីរដំបូង ។

ដើម្បីទាញយកឯកសារប្រវត្តិអំពីការកាត់ទោស អំពើហិង្សាយេនឌ័រ  នៅ អ.វ.ត.ក សូមចូលទៅកាន់ កម្មវិធីផ្សព្វផ្សាយ និងការតស៊ូមតិ

សំណុំរឿង ០០១ :

ការរំលោភសេពសន្ថវៈដែលជាទម្រង់មួយនៃទារុណកម្ម ត្រូវបានទទួលស្គាល់ថា ជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ក្នុងចំណោមឧក្រិដ្ឋកម្មផ្សេងៗទៀតដែល ឌុច ត្រូវបានផ្តន្ទាទោស ។

សាលក្រមប្រឆាំងនឹង កាំង ហ្គេកអ៊ាវ ហៅ ឌុច ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ កថាខណ្ឌទី ២៤៦ :ដឺ ការបញ្ចូនរឿងទៅជំនុំជម្រះដែលត្រូវបានធ្វើការកែប្រែ ក៏បានបង្ហាញផងដែរថា មានភស្តុតាងយ៉ាង ហោចណាស់ក៏មួយករណី អំពីការរំលោភលើផ្លូវភេទដែលបានប្រព្រឹត្តនៅមន្ទីរស២១។ ជនជាប់ចោទ បានទទួលស្គាល់ថា នៅក្នុងពេលសួរសចម្លើយ បុគ្គលិកមន្ទីរស២១ ម្នាក់បានយកឈើរុកចូលទៅក្នុង ប្រដាប់ភេទរបស់អ្នកជាប់ឃុំឃាំងម្នាក់។ ជនជាប់ចោទបាននិយាយថាគាត់មានប្រតិកម្មអារម្មណ៍ យ៉ាងខ្លាំងអំពីហេតុការណ៍នេះ ប៉ុន្តែគាត់មិនចង់បង្ហាញអំពីការខឹងសម្បារបស់គាត់ទៅថ្នាក់លើ និង អ្នកក្រោមបង្គាប់គាត់ទេ។ លើសពីនេះគាត់បាននិយាយថាគាត់មិនបានដឹងថាអំពើនេះគឺជាបទល្មើស នោះទេ និងបានចាត់ទុកហេតុការណ៍នេះជា “ ជាការល្មើសនឹងវិន័យនៃការធ្វើទារុណកម្ម ”   គាត់បាន ធ្វើការរាយការណ៍អំពីឧប្បតិ្តហេតុនេះជូនទៅថ្នាក់លើ ប៉ុន្តែមិនបានទទួលការឆ្លើយតបណាមួយនោះ ទេ។  ជាលទ្ធផលគាត់បានបញ្ឈប់មិនឲ្យមានអ្នកសួរចម្លើយជាបុរសសួរចម្លើយអ្នកជាប់ឃុំជាស្ត្រីទៀត  និងបានបង្កើតក្រុមអ្នកសួរចម្លើយស្រ្តីសម្រាប់សួរ ចម្លើយអ្នកជាប់ឃុំជាស្រ្តីជំនួសវិញ។ ផ្ទុយទៅវិញ អ្នកដែលបានប្រព្រឹត្តនោះមិនត្រូវបានធ្វើការដាក់ទណ្ទកម្មឡើយ។ អង្គជំនុំជម្រះ យល់ឃើញថា អង្គ ហេតុនេះមានភស្តុតាងបញ្ជាក់តាមបទដ្ឋានតម្រូវពិតប្រាកដមែន។

ដំណើររឿងមួយទៀត អំពីការរំលោភសេពសន្ថវៈនៅមន្ទីរស២១ដែលជាទីកន្លែងឧក្រិដ្ឋកម្មចម្បងក្នុងសំណុំរឿង ០០១ គឺមិនត្រូវបានធ្វើការពិចារណាឡើយ ដោយសារតែភស្តុតាងត្រូវបាន បង្ហាញ ក្រោយដីកាបញ្ជូនរឿងទៅជំនុំជម្រះស្ថាពរ និងបានស្ថិតក្នុងពាក់កណ្តាលការជំនុំ ជម្រះ សំខាន់ទៅហើយ។ ដើម្បីការពារសិទ្ធិរបស់ជនជាប់ចោទ ឲ្យទទួលបានការជំនុំ ជម្រះប្រកបដោយយុត្តិធម៌មួយ ការស្នើសុំបង្ហាញភស្តុតាងនៅដំណាក់កាលនោះ គឺមិនត្រូវបាន អនុញ្ញាតឡើយ ។

សំណុំរឿង ០០២ :

បទចោទអំពីការបង្ខំឲ្យរៀបការ

ដោយសារតែកិច្ចប្រឹងប្រែងរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណី ការិយាល័យសហចៅក្រមស៊ើបអង្កេត នៅ អ.វ.ត.ក បានចាប់ផ្តើមស៊ើបអង្កេតឧក្រិដ្ឋកម្មនៃការ បង្ខំឲ្យរៀបការ ក្នុងឆ្នាំ២០០៩ និងចុងក្រោយ វាត្រូវបានបញ្ចូលទៅក្នុងដីកាបញ្ចូនរឿងទៅជំនុំជម្រះ ដែលស្ថិតក្រោមគោលនយោបាយទីប្រាំរបស់ខ្មែរក្រហម ដែលជា “បទបញ្ជានៃការរៀបការ” ។

ការកំណត់លក្ខណៈដំបូងនៃការបង្ខំឲ្យរៀបការ ថាជាការរំលោភសេពសន្ថវៈ និងទង្វើអមនុស្សធម៍ដទៃទៀត ដែលស្ថិតក្រោមឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការកំណត់នេះត្រូវបានធ្វើការផ្លាស់ប្តូរ បន្ទាប់ពីមានបណ្តឹងសាទុក្ខរបស់ក្រុមមេធាវីការពារជនជាប់ចោទ។ នៅដំណាក់កាលនេះ អង្គហេតុទាំងនេះ គឺគ្រាន់តែ ត្រូវបានចោទប្រកាន់ថាជាទង្វើអមនុស្សធម៌ដទៃទៀត ដោយផ្អែកលើទទ្ប្ហីករណ៍ដែលថា ការរំលោភសេពសន្ថវៈមិនទាន់ត្រូវបានទទួលស្គាល់ ថាជាឧក្រិដ្ឋ កម្មអន្តរជាតិចន្លោះឆ្នាំ១៩៧៥ និង១៩៧៩ នៅឡើយ។ អង្គជំនុំជម្រះសាលាដំបូង មិនត្រូវបាន បង្គាប់ឲ្យគោរពតាមការកំណត់ផ្លូវច្បាប់នេះឡើយ ហើយអង្គជំនុំជម្រះនេះ នៅតែមិនទាន់ត្រូវ បាន គេមើលឃើញថាតើជំហមួយណាដែលខ្លួននឹងអនុម័តយក ។

តុលាការនេះបានទទួលស្គាល់ដើមបណ្តឹងរដ្ឋប្បវេណីចំនួន៧៨០នាក់ ស្ថិតក្រោមបទចោទប្រកាន់អំពីការបង្ខំឲ្យរៀបការ ដែលនេះគឺជាក្រុមដើមបណ្តឹងរដ្ឋប្ប វេណីធំបំផុតទីពីរនៅ អ.វ.ត.ក ។ ដោយសង្ឃឹមថានឹងពន្លឿនការផ្តន្ទាទោសចុងចោទមួយក្រុមដែលកាន់តែចាស់ទ្រុឌទ្រោម អ.វ.ត.ក បានបំបែកដំណើរ ការនីតិវិធីនៃសំណុំរឿង ០០២ ទៅជាការជំនុំជម្រះដោយផ្នែកជាច្រើន ដែលទាក់ទិននឹងឧក្រិដ្ឋកម្មដាច់ដោយឡែក។

នៅក្នុងសេចក្តីសម្រេចលើការបំបែកកិច្ចដំណើរការនីតិវិធីក្នុង សំណុំរឿង០០២ បន្ទាប់ មាន សេចក្តីសម្រេចរបស់អង្គជំនុំជម្រះតុលាការកំពូលថ្ងៃទី ០៨ ខែគុម្ភៈ ឆ្នាំ២០១៣ ចេញផ្សាញ ថ្ងៃ ទី២៦ ខែមេសា ឆ្នាំ ២០១៣ អង្គជំនុំជម្រះនៃអ.វ.ត.កបានកម្រិតថាការចោទប្រកាន់ បទអាពាហ៍ ពិពាហ៍ដោយបង្ខំ នឹងមិនត្រូវបានដាក់បញ្ចូលនៅក្នុងដំណាក់កាលនៃការជំនុំ ជម្រះដោយផ្នែក ដំបូងនេះឡើយដោយហេតុផលមួយចំនួនៈ ការដាក់បញ្ចូលបទល្មើសជុំ វិញការរៀបការដោយបង្ខំ និងការរំលោភលើផ្លូវភេទ ប្រឈមនឹងបញ្ហាមួយចំនួន។ បទឧក្រិដ្ឋមួយ ចំនួនកើតឡើងពីរបៀប នៃការដាក់បញ្ចូលនៅក្នុង ដឺការបញ្ជូនរឿងទៅជំនុំជម្រះក្នុង សំណុំរឿង០០២ ដែលអង្គជំនុំជម្រះ មានកាតព្វកិច្ចត្រូវជំនុំជម្រះ។ ការដាក់បញ្ចូលបទល្មើសទាំងនេះនៅតែអាស្រ័យ ទៅលើសេចក្តី សម្រេចអំពីបញ្ហាប្រឈមផ្នែកច្បាប់នានាពាក់ពន្ធ័នឹងចរិតលក្ខណៈពិតប្រាកដនៃឧក្រិដ្ឋកម្ម ដែល ត្រូវបានចោទប្រកាន់(កថាខណ្ទ័១៦០ ទំព័រទី៦៦ សម្រាប់ភាសាអង់គ្លេស និងទំព័រទី១១៦ សម្រាប់ ភាសាខ្មែរ)។ នៅក្នុងផែនការបណ្តោះអាសន្នសម្រាប់ការជំនុំជម្រះនាពេលអនាគត នៃការជំនុំ ជម្រះរឿងដែលនៅសល់នៃសំណុំរឿង០០២ នៅក្នុងឧបសម្ព័ន្ធភ្ជាប់នឹងសេចក្តីសម្រេចនេះ។ អង្គ ជំនុំជម្រះរាយនាមបទចោទនៃការរៀបការដោយបង្ខំ នៅក្នុងសំណុំរឿង០០២/៣ ដែលជា ការជំនុំ ជម្រះលើកទី២ និងជាបញ្ចប់នៃការជំនុំជម្រះដោយផ្នែក។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុង សេចក្តីសម្រេច អង្គជំនុំជម្រះបញ្ជាក់ថា “ ផែនការសម្រាប់ការជំនុំជម្រះពេលអនាគត ពឹងផ្អែក ទៅលើយថាភាពនានាដែលមិនអាចដឹងជាមុន ហើយដែលហួសពីសមត្ថភាព របស់អង្គជំនុំជម្រះ សាលាដំបូង ដូចជាការបន្តសម្បទាគ្រប់គ្រាន់របស់ជនជាប់ចោទក្នុងការចូលរួមសវនាការ និងការ បន្តទទួលបានជំនួយពីប្រទេស ផ្តល់ជំនួយដល់អ.វ.ត.ក ” (កថាខ័ណ្ទ១៥៣ ទំព័រ៦៥ ភាសាអង់ គ្លេស និងទំព័រ១០៨សម្រាប់ភាសាខ្មែរ)។ ប្រសិនបើករណីការបង្ខំឲ្យរៀបការបានចោទប្រកាន់ គឺ មានភាពមិនច្បាស់លាស់។

គ្មានបទចោទអំពីការរំលោភសេពសន្ថវៈក្រៅចំណងនៃការរៀបការ

ក្នុងសំណុំរឿងដែលបច្ចុប្បន្ននេះកំពុងធ្វើការជំនុំជម្រះនៅចំពោះមុខ អ.វ.ត.ក វាត្រូវបានកត់ត្រាទុកក្នុងដីកាដំណោះស្រាយដែលមានរួមបញ្ចូលដីកាបញ្ជូនរឿងទៅជំនុំជម្រះថា ភស្តុតាងនេះបាន  “established that under the Democratic Kampuchea regime crimes against humanity of rape were committed in diverse circumstances…”.

ទោះបីជាយ៉ាងណាក៏ដោយ ការរំលោភសេពសន្ថវៈ ត្រូវបានដកចេញពីដីកាបញ្ជូនរឿងទៅ ជំនុំជម្រះដំបូង ដោយសារតែអត្ថិភាពនៃក្រមលេខ៦ ដែលឈរលើមូលដ្ឋានដែលថា :

ដីកាដំណោះស្រាយ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១០ ទំព័រ៣៥១ :  “… the official CPK [Khmer Rouge] policy regarding rape was to prevent its occurrence and to punish the perpetrator. Despite the fact that this policy did not manage to prevent rape, it cannot be considered that rape was one of the crimes used by the CPK leaders to implement the common purpose.”

តុលាការក្នុងស្រុក

នៅក្នុងតុលាការក្នុងស្រុក បទល្មើសឧក្រិដ្ឋគឺរួមមានឧក្រិដ្ឋកម្មផ្លូវភេទ គឺត្រូវបានរារាំងដោយអាជ្ញាយុកាល។ ការចោទប្រកាន់ឧក្រិដ្ឋកម្មទាំងនេះ បានបញ្ចប់ ក្នុងពេល១០ឆ្នាំ បន្ទាប់ពីឧក្រិដ្ឋកម្មត្រូវបានប្រព្រឹត្ត ដែលមានន័យថា ជនរងគ្រោះមិនមានមធ្យោបាយផ្លូវច្បាប់ក្នុងតុលាការកម្ពុជាឡើយ បន្ទាប់ពីរយៈពេល១០ឆ្នាំនេះ ។