ប្រវត្តិជនរងគ្រោះ


លោក គង់ វណ្ណា

លោក គង់ វណ្ណា ហៅចៅគិត អាយុ៥៣ឆ្នាម សព្វថ្ងៃរស់នៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មានមុខរបរ ធ្វើស្រែ មានប្រពន្ធ មានកូន៣នាក់ មានបងប្អូន១១នាក់ ស្រី៥ ប្រុស៦ នៅរស់ប្អូនស្រី១ និងបង ស្រី២នាក់។ មុនរបបខ្មែរក្រហមជាសិស្សសាលា និងចូលរួមក្នុងរណសិរ្សផ្នែកសិល្បៈ។

រឿងរ៉ាវក្នុងរបបខ្មែរក្រហម

លោកវណ្ណា រស់នៅស្រុកខាងលើដដែល គាត់មើលក្របី ធ្វើស្រែ និងបររទេះសេះដឹក សម្ភារៈសម្រាប់ផ្ទះបាយ និងចាប់ដឹករបស់មានតម្លៃដូចជាមាស ប្រាក់ ឬគ្រឿងទាំងនោះតាម ការបញ្ជាររបស់គេ។

នៅឆ្នាំ១៩៧៨ រដូវស្ទូងប្រហែលខែតុលា ពួកខ្មែរក្រហមបានសម្លាប់បងស្រីម្នាក់ និងបង ប្រុសគាត់ម្នាក់។ មួយអាទិត្យក្រោយមកនៅម៉ោងប្រមាណ៧យប់មាន មនុស្សប្រុសម្នាក់មកហៅ បងស្រីគាត់ម្នាក់ទៀតទៅប្រជុំ។ បងស្រីគាត់ក្រោយនេះគង់ សំអន អាយុ២៣ឆ្នាំ ជាប្រធានកង នារីឃុំព្រៃទឹងស្រុកស៊ីធរកណ្តាល។ ដោយបារម្ភវចំពោះបងស្រីគាត់ម្នាក់នេះទៀតគាត់ក៏ សូម ជូនបងស្រីទៅប្រជុំដែរ។ ពេលធ្វើដំណើរបានពាក់កណ្តាលផ្លូវគាត់ជួបមនុស្សប្រុស២នាក់ ទៀត ហើយគេបញ្ជារឲ្យគាត់ត្រឡប់មកផ្ទះវិញ តែគាត់បានលបទៅតាមផ្លូវវាងមួយទៀត។

គេបាននាំបងស្រីគាត់ទៅក្នុងបន្ទប់មួយខាងក្រោមកុដិក្នុងវត្តបឹងជ័រ។ នៅខាងក្រៅបន្ទប់ មានមនុស្ស៣-៤នាក់នៅខាងក្នុងមានជនល្មើស៤នាក់ ក្មេងកម្លោះ២ នាក់ និងបុរសចំណាស់ មានប្រពន្ធ២នាក់។ នៅក្នុងបន្ទប់ជនល្មើសម្នាក់បានគូសដែលកេះដុតបាច់ស្លឹកដូងចាស់ៗដើម្បី បំភ្លឺ។ គាត់ស្គាល់ច្បាស់ដោយ ជនល្មើសដោយជនល្មើសទាំងនោះរស់នៅក្នុងភូមិ ជាមួយគ្នា។  ជនល្មើសដែលមានវ័យចំណាស់ជាងគេបានឲ្យបងស្រីគាត់ដោះអាវ។ ពេលនោះបងស្រីគាត់ ហាក់បីដូចជាភាន់ភាំងហើយមិនព្រមធ្វើតាមគេរួច ‘ អាកម្លោះម្នាក់ចាប់ហែក អាវ អាចាស់ម្នាក់ ស្រាតខោបងស្រីខ្ញុំ’ គាត់និយាយ។ ជនល្មើសកំលោះម្នាក់នោះ រំលោភបងស្រីគាត់មុនគេ។  បន្ទាប់ពីរំលោភហើយជនល្មើសនោះបាននិយាយថា ‘ ង៉ែងនឹងប៉ុណ្ណឹងទេតិច ទៀតស្នួលដី ហើយង៉ែង’។ បន្ទាប់មកជនល្មើសទី២ មានវ័យចំណាស់ចាប់ផ្តើមរំលោភបន្ត។ គេបានរំលោភ បងស្រីគាត់ទាំង៤នាក់។

គាត់លបមើលឃើញហេតុការណ៍ទាំងនោះពីខាងក្រៅបន្ទប់ នៅចម្ងាយប្រហែល៣-៤ ម៉ែត្រពីកន្លែងគេរំលោភបងស្រីគាត់តាមបង្អូចម្ខាងដែលបានបាក់ស្លាប ព្រិលមួយសន្លឹកព្រមទាំង អាចមើលឃើញដោយពន្លឺស្លឹកដូងឆេះសល់លើឥដ្ឋក្បែរនោះ។ ដោយពិបាកទ្រាំមើលនូវហេតុ ការណ៍នោះ និងខ្លាចគេដឹងផងគាត់ ក៏ដើរចេញចម្ងាយ៣០ម៉ែត្រពីទីនោះដើម្បីចាំតាម ដានបន្ត ទៀត។ ម៉ោងប្រហែល១០យប់គាត់ឮសម្លេងបងស្រីគាត់ស្រែកខ្ទ័រក្នុងបន្ទប់ជាសម្លេងបែបត្រូវគេវាយ ធ្វើបាប។ ក្រោយមកគាត់ឮសម្លេងបើកទ្វារបន្ទប់នោះ គាត់កាន់តែឮសម្លេង បងស្រីគាត់ ឈឺចាប់កាន់តែច្បាស់និងជេរប្រទេចទៅលើពួកជនល្មើសផងដែរ។ គេបន្តវាយបងស្រីគាត់ ទៀតរហូតស្ងាត់មាត់។ គាត់យល់ថាបងស្រីគាត់បានស្លាប់ហើយ។

ក្រោយការរំលោភបាន៣ថ្ងៃគាត់លបមើលកន្លែងគេរំលោភបងស្រីគាត់ម្តងទៀតនៅពេលថ្ងៃ។ គាត់បានប្រទះឃើញគល់ឬស្សីមានប្រឡាក់ឈាម ខោក្នុង និង ខ្សែកប្រាក់របស់បងស្រី គាត់ដាច់នៅទីនោះ។ សពរបស់បងស្រីគាត់ត្រូវគេកប់នៅឃើញដៃជើងក្បែរគល់ខ្នុរមួយក្នុងវត្ត ចម្ងាយប្រហែល២០ម៉ែត្រពីកន្លែង រំលោភ។

ជនដៃដល់ទាំង៤នាក់ខាងលើ ៣នាក់នៅរស់ហើយមាន២នាក់មនោះកំពុងរស់នៅក្នុង ភូមិជាមួយគាត់សព្វថ្ងៃ។ ម្នាក់ទៀតធ្វើការធំគ្រាន់បើនៅក្នុងខេត្ត ព្រៃវែងនេះ។ គាត់យល់ថា យើងមិនបាច់ដាក់ឈ្មោះគេទេ ប្រសិនបើគេបានអានរឿងនេះគេអាចដឹងថាតើគេពិតជាបានធ្វើ អ្វីខ្លះហើយ។

អារម្មណ៍និងការចងចាំ

គ្រាន់តែឃើញគេយកបងស្រីចូលក្នុងបន្ទប់ហោត្រៃក្នុងវត្តនោះនិងបង្ខំបងស្រីគាត់ដោះ ខោអាវ គាត់យល់ថាគាត់ពិតជាស្លាប់ម្នាក់ទៀតហើយ។ ភ្លាមនោះគាត់ រន្ធត់ជាខ្លាំងបម្រុងចូល ទៅជួយបងគាត់ គាត់មិនខ្លាចស្លាប់ទេតែនឹកគិតទៅប្អូនៗនិងម្តាយចាស់តើនឹងទៅជាយ៉ាងណា ថ្ងៃក្រោយ។ គាត់មានការសោកស្តាយ ជាខ្លាំង។ ទី១ក្រោយរឿងនោះកើតឡើងភ្លាមគាត់ បាន ប្រាប់ទៅម្តាយគាត់ហើយម្តាយគាត់ស្លុតស្មារតីនិងធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់ក្រោយមក។ ទី២ គាត់តូចចិត្តដោយមិនអាចធ្វើអ្វីកើតនៅពេលឃើញគេធ្វើបាបបងស្រីយ៉ាងដូច្នេះ។ រឿងនេះគាត់ នឹកឃើញដល់វាសនាសង្សារគាត់ម្នាក់ដែលគេប្រាប់គាត់ថា ត្រូវគេរំលោភយ៉ាងដូច្នេះដែរ។ គាត់ គិតថាពួកវានោះ និងរបបនោះវាសាហាវណាស់។

រឿងនេះគាត់មិនដែលនិយាយប្រាប់អ្នកណាទេក្រៅពីម្តាយគាត់ម្នាក់។ គាត់ថាៈ”  ការត ស៊ូ ដោយកំហឹងឬការសងសឹកជាការឥតប្រយោជន៍ តែបើធ្វើមិនដឹងមិន ឮ អ្វីសោះក៏មិនល្អ ហើយនាំឲ្យកាន់តែចុកចាប់ទៅទៀត………”។ គាត់បានទៅរកអង្គការសិទ្ធិមនុស្សចំនួន២ដើម្បី និយាយរឿងនេះ តែហាក់ដូចជាមិនមាន ចម្លើយពិតប្រាកដ។ តែពេលនេះគាត់គ្រាន់ តែនិយាយ តាមវិទ្យុតែម្តងគត់បំណងគាត់បានសម្រេច។ ការសម្រេចិត្តនិយាយរឿងបងស្រីគាត់មិនមែនជា ការរីករាយប៉ុន្មានទេ តែបានជួយដល់ការចងចាំមួយជីវិតរបស់បងស្រីគាត់ម្នាក់ ដែរ ហើយក៏ ប្រាប់ដល់មនុស្សទូទៅនិងមនុស្សជំនាន់ក្រោយឲ្យបានដឹងថានៅ របបនោះឃោរឃៅបែបណា។ គាត់ក៏សំណូមពរប្រសិនជាអាចគូរជារូបភាពនៃអំពើរឃោរឃៅនោះទុកក៏ ល្អដែរព្រោះគាត់នៅ ចាំច្បាស់ណាស់៕

អ្នកស្រី ណាំ មុន

អ្នកស្រី ណាំ មុន    អាយុ៥០ឆ្នាំ ជាស្រ្តីមេម៉ាយ មានកូន៦នាក់ សព្វថ្ងៃធ្វើស្រែរស់នៅស្រុកកំពង់សៀម ខេត្ត កំពង់ចាម និងមានបងប្អូន៦នាក់។ មុនរបបខ្មែរក្រហមរស់នៅជាមួយម្តាយនៅខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧៣ដោយឳពុកគាត់មកបង្គប់ខ្លួននៅភ្នំពេញក្នុងចលនារបស់ខ្មែរក្រហម គាត់ក៏បាន មករស់នៅភ្នំពេញជាមួយឳពុកម្តាយគាត់ដែរ។

រឿងរ៉ាវក្នុងរបបខ្មែរក្រហម
ពេលខ្មែរក្រហមកាន់អំណាចគាត់និងក្រុមគ្រួសារមករស់នៅទីក្រុងភ្នំពេញរហូតឆ្នាម១៩៧៩។ នៅចុងឆ្នាំ១៩៧៥គាត់ធ្វើជាអ្នកចែកថ្នាំពេទ្យឲ្យអ្នកទោសនៅ គុកទួលស្លែង។ ឳពុកគាត់ ជាអ្នកកាន់ភ័ស្តុភា និងបងប្រុស២នាក់ជាអ្នកយាមគុកទួលស្លែង ហើយម្នាក់ទៀតយាមនៅ ព្រលានយន្តហោះពោធិ៍ចិនតុង។ នៅឆ្នាំ១៩៧៧ ឳពុកគាត់ត្រូវបានគេចាប់ដាក់គុគនៅទួលស្លែង។ ប្រហែល១០ថ្ងៃក្រោយមកគេចាប់ម្តាយគាត់យកមកដាក់គុកទួលស្លែងទៀត។ នៅទី នោះគាត់បានជួបឳពុករបស់គាត់តែម្តងគត់ ហើយឳពុកគាត់ប្រាប់គាត់ថាកុំឲ្យធ្វើជា ស្គាល់គាត់ ប្រយ័ត្នគេសម្លាប់ទាំងអស់គ្នា។ ចាប់តាំងពីពេលនោះមកគាត់ លែងបានឃើញឳពុកគាត់រហូត។ ក្រោយពីគេសម្លាប់ឳពុកម្តាយគាត់ក្នុងឆ្នាំ១៩៧៧ បងប្រុសគាត់២នាក់ ដែលនៅយាមគុកនៅ ទួលស្លែងក៏ត្រូវគេសម្លាប់ដែរ។ មិនត្រឹមតែប៉ុណ្ណោះបងប្រុសរបស់គាត់ម្នាក់ទៀតដែលនៅយាម ព្រលានយន្តហោះពោធិ៍ចិនតុងក៏ត្រូវគេយកមក សម្លាប់នៅទួលស្លែងទៀត។

នៅឆ្នាំ១៩៧៨គេឈប់ឲ្យគាត់ដើរចែកថ្នាំដល់អ្នកទោស។ គេឲ្យគាត់ដាំបន្លៃបន្ទាប់មក គេក៏ចាប់គាត់ដាក់គុកនៅទីនោះទៀតហើយគាត់ត្រូវអ្នកយាមគុកម្នាក់ ចាប់គាត់រំលោភ។ នៅ ម៉ោងប្រហែល៦ល្ងាចនៅបន្ទប់តូចៗជាន់ក្រោម ជនល្មើសម្នាក់បានចូលមកក្នុងបន្ទប់គាត់គេ ប្រាប់គាត់ឲ្យដេកផ្ងាគេយកដៃសង្កត់ ស្មានិងដោះអាវគាត់ រួចគេចាប់ស្រាតខោគាត់ទាំងជើង គាត់នៅជាប់ខ្នោះ ហើយគេខ្ទប់មាត់គាត់និងប្រាប់មិនឲ្យគាត់ស្រែក។ ក្រោយការរំលោភហើយ គេប្រាប់គាត់ឲ្យស្លៀកពាក់វិញតែសម្លៀកបំពាក់គាត់ត្រូវប្រឡាក់ដោយឈាមជាច្រើន ថ្ងៃមិន បានផ្លាស់ប្តូរទេ។ ប្រហែល១៥ថ្ងៃក្រោយមកគេបញ្ជូនគាត់ទៅគុក ព្រៃសទើបគាត់មានខោអាវថ្មី ប្តូរ។

ចំពោះជនល្មើសវិញគាត់មិនស្គាល់ទេ គ្រាន់តែធ្លាប់ឃើញគេធ្វើការនៅគុកទួលស្លែងគេ មានអាយុប្រហែល១៧-១៨ឆ្នាំ។ តាមគាត់ដឹងជននេះមិនត្រឹមតែជាអ្នក យាមទេតែជាមនុស្សជំ និតនឹងឌុចទៀតផង។ ចាប់តាំងពីពេលនោះមកគាត់មិនដែលឃើញជនល្មើសនោះទេ។ ពេល ត្រូវឡើងធ្វើសក្ខីកម្មនៅសាលាក្តី ខ្មែរក្រហមអំឡុងឆ្នាំ២០០៨ កន្លងទៅគាត់បានជួបជនល្មើស នោះសារជាថ្មី។ គាត់បានប្រាប់ទៅមេធាវីរបស់គាត់។ ពេលជួបជាមួយជនល្មើសផ្ទាល់ ជនល្មើ សនោះឆ្លើយថាមិនចំណាំគាត់ទេ។ ហើយសព្វថ្ងៃនេះគាត់ក៏មិនដឹងថាគេរស់នៅទីណាហើយគេ ធ្វើអ្វីដែរ។

អារម្មណ៍និងការចងចាំ
គាត់ថាមិនគួរមានរឿងបែបនេះកើតឡើងចំពោះគាត់ទេ គាត់តែងមានអារម្មណ៍ភ័យខ្លាច ចំពោះរឿងបែបនេះដល់កូនៗគាត់សព្វថ្ងៃ។ គាត់គិតថាប្រសិនបើមិន មានរឿងបែបនេះកើត មានចំពោះរូបគាត់ គាត់ពិតជាមានអារម្មណ៍ស្រស់ថ្លាជាងនេះ។ គាត់នៅតែនឹកឃើញរឿងនេះ ជាប់រហូត។ ពេលគាត់ជួបមុខជនល្មើស នេះជាលើកដំបូងឡើងវិញនៅសាលាក្តីខ្មែរក្រហម ដោយចៃដន្យនោះគាត់ញ័រដៃញ័រជើងហើយខឹងនឹងរូបគេនោះ។

ដំបូងគាត់មិនហ៊ាននិយាយរឿងប្រាប់គេទេ តែក្រោយមកពេលនិយាយរឿងនេះក៏បាន ធូរស្រាលខ្លះៗដោយបានគេជួយដឹងឮឈឺឆ្អាល និងរាប់រកមិនដួចការ គិតរបស់គាត់ពីមុនទេ។ ម្យ៉ាងទៀតគាត់ក៏ចាស់ហើយមិនចង់លាក់កំបាំងអ្វីទៀតដែរ។ ពេលគាត់និយាយរឿងនេះគាត់ មានសើចលាយឡំផង មានក្មេងខ្លះ ប្រហែលមិនជឿគាត់។ ដើម្បីចងចាំរឿងនេះ មានតែចង ក្រងជាឯកសារហើយជួយពន្យល់ប្រាប់មនុស្សជំនាន់ក្រោយៗទៀត៕

លោកស្រី នេត សាវឿន

លោកស្រី នេត សាវឿន អាយុ៤៥ឆ្នាំ មានមុខរបរធ្វើស្រែ បច្ចុប្បន្នរស់នៅស្រុកស្វាយទាប ខេត្តស្វាយរៀង មានកូនចំនួន៣នាក់។

រឿងរ៉ាវក្នុងរបបខ្មែរក្រហម
លោកស្រីនេត សាវឿន រស់នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ជានារីកងចល័ត ធ្វើស្រែ រែកដី ជីកប្រឡាយ។ នៅចុងឆ្នាំ១៩៧៨ ពេលរដូវច្រូតកាត់រួចគាត់ត្រូវបានគេជម្លៀសទៅខេត្ត ពោធិសាត់។ គាត់គឺជាជនរងគ្រោះម្នាក់ក្នុងចំណោមនារី៣០នាក់ដែលពួកខ្មែរក្រហមយកទៅ សម្លាប់ និងរំលោភមុនសម្លាប់។

រឿងនេះបានកើតឡើងនៅសហករណ៍ព្រែកជីកក្នុងខេត្តពោធិសាត់។ នៅម៉ោងប្រហែល ៦ល្ងាច ពេលដែលពួកគាត់សម្រាកពីរែកដីពួកឈ្លបខ្មែរក្រហមបាន ជ្រើសរើសនារីមាឌធំៗ ចំនួន៣០នាក់គេប្រាប់ថាយកទៅរែកអំបិល។ ពួកឈ្លបខ្មែរក្រហមមានគ្នាប្រហែល១០នាក់បាន នាំពួកគាត់ទៅកាន់ព្រៃមួយ។ ដើរជិត ទៅដល់ព្រៃនោះពួកឈ្លបបានឲ្យពួកគាត់អង្គុយចុះហើយ ចាប់ចងពួកគាត់តែម្តង។ នៅពេលចងហើយគេបណ្តើរពួកគាត់ចូលទៅព្រៃ។ នៅតាមផ្លូវអ្នកខ្លះ យល់ថាគេយកទៅសម្លាប់ ក៏ក្រាញមិនទៅតាមគេទេតែត្រូវគេវាយ។

ទៅដល់កន្លែងសម្លាប់ក្នុងព្រៃនោះគេចាប់ផ្តើមរំលោភ និងវាយសម្លាប់នារីទាំងនោះនឹងពូ ថៅ រួចគេអាករជាចុងក្រោយ។ នារីស្អាតៗទាំងអស់នោះត្រូវគេរំលោភ ស្រេចតែនឹងចិត្ត។ នារីខ្លះគេរំលោភរហូត៣-៤នាក់ទើបគេសម្លាប់។ គាត់បានឃើញហេតុការណ៍ទាំងអស់នោះ ច្បាស់ព្រោះជាថ្ងៃពេញបូរមី។ គេចាប់ផ្តើមសម្លាប់ និងរំលោភនារីទាំងអស់នោះ តាំងពីខែរះពេល ព្រលប់រហូតដល់ខែត្រង់ជិតពាក់កណ្តាលយប់ទើបដល់រូបគាត់។ គាត់គឺជាមនុស្សចុងក្រោយ គេបង្អស់ដែលបាន ឈរចាំវេនរបស់ខ្លួនរហូតស្ពឹកពេញខ្លួនដោយ មិនដឹងថានឹងត្រូវធ្វើយ៉ាងដូចម្តេច។

គាត់ត្រូវគេរំលោភចំនួន២នាក់ទាំងដៃជាប់ចំណង។ ក្រោយមកគាត់មិនដឹងថាគេមកធ្វើ អ្វីមកលើរូបគាត់ទៀតទេ។ ពេលគាត់ដឹងខ្លួនវិញវេលាជិតភ្លឺគាត់គ្មាន ខោរអាវជាប់នឹងខ្លួនទេ មានឈាមពេញទាំងខ្លួន ដោយជនល្មើសកាប់គាត់ចំនួន៣កន្លែងត្រង់ក្បាលនឹងពូថៅ។ គាត់ខំប្រវេប្រវារកសម្លៀកបំពាក់ក្បែរ សាកសពទាំងនោះដើម្បីគ្របខ្លួនគាត់។ គាត់បានឃើញសាក សពនៅជុំវិញខ្លួនគាត់ហើយគាត់ខំសម្លឹងរកមើលមួយស្របក់ក្រែងមានអ្នកនៅមានជីវិតដើម្បី បានជាគ្នា តែមិនមានឃើញឡើយ។

គាត់ខំដើរមករកភូមិវិញដោយមិនប្រាកដអំពីទិសដៅប៉ុន្មានទេ គាត់ដើរទៅតាមសូរមាន់ រងាវ។ ពេលគាត់ដើរមកដល់ផ្ទះម្តាយគាត់ តែម្តាយគាត់មិនឲ្យគាត់ ស្នាក់នៅទេព្រោះយល់ថា មិនយូរមិនឆាប់ពួកឃាតករនឹងដឹងរួចមកយកគាត់ទៅសម្លាប់ទៀតនិងអាចយកមួយគ្រួសារឬ អ្នកពាក់ព័ន្ធតែម្តង។ ម្តាយគាត់ប្រាប់ឲ្យ គាត់រត់គាត់ក៏ចេះតែបន្តដំណើរដោយគ្មានទិសដៅ។ ពេលទៅជិតដល់ភូមិ១មានគេជួយព្យាបាលរបួសគាត់។ប្រហែល១៥ថ្ងៃក្រោយមកកងទ័ពវៀតណាមចូល មកដល់។

ចំពោះជនល្មើសទាំងនោះគាត់មិនស្គាល់គេទេព្រោះគាត់គឺជាប្រជាជនថ្មី។ ពួកជន ល្មើសមានវ័យក្មេងៗអាយុប្រហែល១៨-១៩ឆ្នាំភាគច្រើនគឺឈ្លបនៅទីនោះ។ មកដល់សព្វថ្ងៃ នេះគាត់មិនដឹងថាពួកគេទាំងនោះរស់នៅទីណាហើយមានវាសនាយ៉ាងណានោះទេ។

អារម្មណ៍និងការចងចាំ
ទារុណកម្មមកលើរូបគាត់ធ្ងន់ធ្ងរដែលពិបាកទ្រាំណាស់ តែចាត់ទុកថាជាសំណាងដ៏ធំ មួយដែលបានរស់នៅមកដល់សព្វថ្ងៃនេះ។ ឥឡូវគាត់អាចទប់ចិត្តបាន ច្រើនកាលពីដើមឡើយ រាល់ពេលថ្ងៃពេញបូរមីគាត់ដូចជាមានអារម្មណ៍នៅមិនសុខសោះតែងតែនឹកឃើញរឿងទាំងនោះ មានពេលខ្លះគាត់ដើរទៅតាមផ្ទះគេនៅ ក្នុងភូមិឬក៏ដើរនៅក្នុងផ្ទះរបស់គាត់។ ដោយសារ មានអង្គការ ធី ភី អូ ជាអ្នកជួយខាងផ្លូវចិត្តគាត់ គាត់ក៏មានការធូរស្បើយច្រើន។ គាត់ធ្លាប់និ យាយរឿងទាំងនោះប្រាប់គេដែរ ការដែលបាននិយាយចេញមកនេះគាត់ក៏កាន់តែធូរចិត្តទៀតដែរ។

ដើម្បីជាការចងចាំគាត់ពេញចិត្តនឹងនិយាយរឿងទាំងនោះបើមានអ្នកណាចង់ដឹងពិត ប្រាកដ។ ការនិយាយរបស់គាត់មកនេះគឺដើម្បីឲ្យក្មេងៗ ជំនាន់ក្រោយ បានដឹងពីរឿងទាំង នោះ៕

លោក ឈួន សុង

លោក ឈួន សុង អាយុ៥៤ឆ្នាំ បច្ចប្បន្នរស់នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ជាខ្មែរកម្ពុជាក្រោម មានមុខ របរជាកសិករ។ មុនរបប ខ្មែរក្រហមបួសជាសង្ឈរហូតខ្មែរក្រហមចាប់ផ្សឹក។ គាត់បានរៀបការ ប្រពន្ធទី២ មានកូន៥នាក់។

ជីវិតក្រោមរបបខ្មែរក្រហម
ឈួ់ន សុង បានរៀបការជាលើកដំបូងនៅក្នុងឆ្នាំ១៩៧៧។ គាត់ត្រូវបានមេកងប្រាប់គាត់ យកប្រពន្ធទៅប្រយ័ត្នគេយកទៅវាយថ្ម។ ការយកទៅវាយថ្ម មានន័យថាយកទៅសម្លាប់ចោល តាមគាត់យល់។ ការពិតគាត់មិនទាន់ចង់បានប្រពន្ធអ្វីទេ។

នៅរបបនោះគេឲ្យគាត់ធ្វើរទេះ រកត្រី ជីកប្រឡាយ និងប្រើរបេះធ្វើស្រែ និងដឹងសម្ភារៈ ផ្សេងៗ។ គាត់បានឃើញការសម្លាប់មនុស្សសរុបប្រហែល ១ពាន់នាក់នៅឃុំអូតាប៉ោង ស្រុកបា កានរវាងឆ្នាំ១៩៧៧ និង១៩៧៨ និងឃើញការរំលោភជាច្រើនករណីពីក្រុម ខ្មែរក្រហម។ ពួកគេ ទាំងនោះជាប្រជាជនថ្មី និងអ្នកដែលទើបជម្លៀសមកពីខេត្តស្វាយរៀង។ ជនរងគ្រោះមានក្មេង ចាស់ស្រីប្រុស ទាំងគ្រួសារៗត្រូវគេសម្លាប់មួយលើកៗមានពី៥០ ទៅ១០០នាក់។ គាត់បានរៀប រាប់ពីហេតុការណ៍មួយចំនួនដូចខាងក្រោម៖
ការសម្លាប់គេច្រើនឲ្យប្រុសៗអង្គុយមួយដុំ ស្រីៗនិងក្មេងៗអង្គុយមួយដុំ។ គេចាប់ចង ប្រុសៗហើយសម្លាប់មុនស្រីៗ និងក្មេងៗសម្លាប់ជាក្រោយ។ ស្រីៗត្រូវគេឲ្យស្រាតខោនៅខ្លួន ទទេ។ គេតែងឲ្យស្រាតរបៀបនេះដើម្បីប្រមូលខោអាវ និងសម្ភារៈមានតម្លៃដែលនៅជាប់នឹង ខ្លួនជនរងគ្រោះ។ ស្ត្រីមានផ្ទៃពោះក៏ឃើញមានគេសម្លាប់ដែរ។

ចំពោះការរំលោភគាត់ថាមានស្រ្តីម្នាក់នោះត្រូវគេរំលោភហើយ រត់មកឲ្យគាត់ជួយទាំង រាងកាយស្រាតននល តែគាត់មិនហ៊ានជួយទេ។ គាត់ថាស្ត្រីក្រមុំត្រូវ គេរំលោភគ្មានលើកលែង ឡើយ។ ពួកគេចង់រំលោភមួយណាស្រេចតែចិត្តគេ រំលោភបូកក៏មានដែរ តែមានអ្នកខ្លះគេចេះ ពិចារណគេមិនធ្វើដូច្នោះទេ។ គាត់បាននិយាយពីការរំលោភមុនសម្លាប់មួយទៀតថាមាន មនុស្សវ័យចំណាស់ម្នាក់ត្រូវជាឳពុកប្រធានសហករណ៍បានដឹងដៃគាត់ទៅប្រាប់ថាៈ “ឯងមក ណេះ ឯងមិនដឹងខ្យល់អីទេ! ចាំអញប្រាប់ថាអាមួយនៅក្រមុំ មួយណាមានប្តីរួចហើយ”។ បុរស ចំណាស់នោះបានយកមេជើងទៅរុកប្រដាប់ភេទស្រ្តីទាំងនោះ ដែលដេកតម្រាបគ្នាផ្ទាល់ទៅនឹង ដីឲ្យគាត់មើលរួចពោលទៀតថា” អាក្អូន មីនេះធ្លាប់មានប្តីមានកូនហើយ មីនេះមិនទាន់ដែល មានទេ” ។

លោក ឈួន សុងបាននិយាយករណីមួយផ្សេងទៀតថាគេបានកាត់ប្រដាប់ភេទបុរស ម្នាក់ទាំងរស់យកទៅដាក់ចូលក្នុងប្រដាប់ភេទស្ត្រីម្នាក់ផ្សេងទៀតដែល នៅរស់ដែររួចយក កូនឈើរុកថែមទៀតផង។

ចំពោះជនល្មើសវិញក្នុងការសម្លាប់មួយលើកៗមានគ្នាប្រហែលពី១០ ទៅ២០នាក់។ គាត់ថាអ្នកប្រព្រឹត្តខ្លះប្រហែលជាស្លាប់ហើយ តែក៏អាចមានអ្នកនៅរស់ខ្លះ ដែរ។ គាត់មិនដឹងថា គេទៅនៅទីណា យើងមិនបានរៀបរាប់ឈ្មោះគេទេ។ គាត់បានឃើញហេតុការណ៍នោះដោយ ផ្ទាល់ភ្នែកដោយគាត់ជាអ្នកបរទេះ មានគ្នា៣នាក់គេចាត់ឲ្យដើរប្រមូលនិងដឹងសម្ភារៈ ខោអាវ របស់ជនរងគ្រោះទាំងនោះ។ ចំពោះអ្នកដឹកជញ្ជូនជាមួយគាត់២នាក់ទៀត គាត់មិនដឹងថាគេ នៅរស់ទីណាទេ។ សួរថាតើរូបគាត់ដែលធ្លាប់បានប្រព្រឹត្តដូចខាងលើដែរទេ? គាត់ថាសុំឲ្យតែ រស់នោះណាស់ទៅហើយ។

អារម្មណ៍និងការចងចាំ
មនុស្សយើងបានកើតមកនេះជាកុសសធំណាស់ចុះហេតុអ្វីត្រូវគេធ្វើបែបនេះ ជាពិ សេសមកលើស្ត្រី។ គាត់ថាមនុស្សយើងមិនគួរត្រូវគេធ្វើបាបយ៉ាងនេះទេ លើសពីសត្វធាតុទៅ ទៀត អ្នកប្រព្រឹត្តទាំងនោះមិនសមជាមនុស្សទេ។

គាត់ធ្លាប់និយាយរឿងនេះប្រាប់ជនជាតបារាំងម្នាក់មានអ្នកខ្លះយំពេលនោះ។ គាត់ក៏ ធ្លាប់និយាយប្រាប់អ្នកផ្សេងៗទៀតដែរ តែចំពោះអ្នកឆ្លងកាត់របបខ្មែរក្រហមគេជឿរឿងទាំង អស់នោះ។ ចំពោះក្មេងៗជំនាន់ក្រោយនេះប្រហែលជាមិនសូវជឿប៉ុន្មានទេ។ ដើម្បីចងចាំរឿង នេះគឺត្រូវតែចងក្រងវាទុក ហើយត្រូវយកទៅអប់រំផ្សព្វផ្សាយទៀត។ ការនិយាយរឿងនេះ ចេញមកគឺជាព័ត៌មានសម្រាប់មនុស្សទូទៅនិងជំនាន់ក្រោយៗ៕