ការងាររបស់យើង


 

ក្នុងបរិបទនៃគម្រោង “ស្ត្រី និងយុត្តិធម៌អន្តរកាលក្នុងប្រទេសកម្ពុជា” អង្គការដៃគូទាំងបី ចូលរួមក្នុងសកម្មភាពផ្សេងៗជាច្រើន ដែលសកម្មភាពទាំងនោះអាច ត្រូវបានចាត់ចូលជាបួនក្រុម :

កម្មវិធីផ្សព្វផ្សាយ និងការតស៊ូមតិ ៖
(រួមមាន ការបណ្តុះបណ្តាលអំពីយេនឌ័រ កម្មវិធីវិទ្យុ សិក្ខាសាលាដើម្បីចែករំលែកជំនាញ
ការតស៊ូមតិដើម្បីឲ្យមានកម្មវិធីសិក្សាយល់ដឹងអំពីយេនឌ័រ វេទិកាថ្នាក់ជាតិ)

ការទទួលបានយុត្តិធម៌
(រួមមាន ការសម្របសម្រួលឲ្យមានការចូលរួមសវនាការ សម្រាប់ស្ត្រីដែលរស់រានមានជីវិត
ពីរបបខ្មែរក្រហម ការធ្វើបច្ចុប្បន្នភាពផ្នែកច្បាប់ និងការគាំទ្រដល់ ជនរងគ្រោះ អំពើហិង្សា យេនឌ័រ ការ បង្កើនសមត្ថភាពដល់ជនរងគ្រោះអំពើហិង្សាយេនឌ័រ)

ការគាំពារផ្នែកចិត្តសង្គម
(រួមមាន ក្រុមជួយខ្លួនឯង ការប្រឹក្សាយោបល់ និងការព្យាបាលជំងឺ ការព្យាបាលតាមបែប
ចិត្តវិទ្យា)

ការនិយាយការពិត និងការសន្ទនា
(រួមមាន ការរៀបចំវេទិកាការស្តាប់សំឡេងស្ត្រី វេទិកាសន្ទនាតាមសហគមន៍ ការអនុវត្តន៍ និង
ការបោះពុម្ពផ្សាយការស្រាវជ្រាវ និងការបដិបត្តិល្អបំផុត)