សកម្មភាពផ្សេងៗ


ក្រោមការឧបត្ថមពីមូលនិធិអង្គការសហប្រជាជាតិ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី  អង្គការ ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា (CDP) អង្គការចិត្តសង្គម អន្តរវប្បធម៌ កម្ពុជា (TPO) និងអង្គភាព គាំពារជនរងគ្រោះ (VSS) រូមគ្នាអនុវត្តគម្រោងមួយដែលមានឈ្មោះថា “ស្ត្រី និងយុត្តិធម៌អន្តរកាល ក្នុងប្រទេសកម្ពុជា ” ពីឆ្នាំ២០១១ – ២០១៤។ គោលបំណងនៃគម្រោងនេះ គឺដើម្បីធានាឲ្យមានការ ចូលរួមរបស់ស្ត្រីរងគ្រោះក្នុងរបបខ្មែរក្រហម ក្នុងដំណើរការយុត្តិធម៌អន្តរកាលនេះដោយ៖

- ជូនដំណឹងសាធារណជន និងបង្កើតឲ្យមានទីកន្លែងសុវត្ថិភាពមួយ សម្រាប់ជនរងគ្រោះអំពើហិង្សាយេនឌ័រ(ចូរមើលកម្មវិធីផ្សព្វផ្សាយនិងការតស៊ូមតិ)។

- ផ្តល់នូវកញ្ចប់សេវាកម្មទូលំទូលាយមួយ (ចូរមើល ការទទួលបានយុត្តិធម៌ និង ការគាំទ្រផ្នែកចិត្តសង្គម)។

- រួមបញ្ចូលនូវរាល់បទពិសោធន៍របស់ពួកគេ ទៅក្នុងប្រវត្តិសាស្ត្រ (ចូរមើល ការនិយាយការពិត និងការសន្ទនា) ។