ការទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះអំពីហិង្សាផ្លូវភេទ និងអំពើហិង្សាយេនឌ័រ ដែល ប្រព្រឹត្តដោយខ្មែរក្រហម


បោះពុម្ភផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣ ដោយអង្គការសហប្រជាជាតិដើម្បី ស្រ្តី

យោងតាមការអនុម័តនៃដំណោះស្រាយថ្មីមួយស្តីពីហិង្សាផ្លូវភេទដែលទាក់ទងនឹងពេល មានជម្លោះដោយក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ អង្គការសហប្រជាជាតិ ខាងស្រ្តីបានចេញសេចក្តីថ្លែងការណ៍ មួយដែលទាក់ ទងនឹងគម្រោងរបស់ អង្គភាព ជនរងគ្រោះរបស់សាលាក្តីខ្មែរក្រហម(VSS)  និងក្រុមអ្នកច្បាប់ការពារសិទិ្ធ កម្ពុជា(CDP) និង អង្គការចិត្តសង្គម អន្តរវប្បធម៌ (TPO) ដែលបានទទួលថវិការ ជំនួយ ពីគម្រោងជឿ ទុកចិត្តរបស់ជនរងគ្រោះ នៃអង្គការសហប្រជាជាតិដើម្បីបញ្ចប់អំពើ ហិង្សាប្រឆាំង នឹងស្ត្រី។