អង្គភាពគាំពារជនរងគ្រោះ, អង្គការ TPO និង CDPបើសម្ភោធខ្សែភាពយន្តស្តីពីស្ត្រីក្នុងគម្រោងដំណើរ ការយុត្តិធម៌អន្តរកាល


នៅល្ងាចថ្ងៃទី 29 ខែមករាឆ្នាំ 2014 អង្គភាពគាំពារជនរងគ្រោះនិងភាពជាដៃគូជាមួយ អង្គការ TPO និង CDP បានបើកសម្ភោធនូវបណ្តុំនៃខ្សែភាពយន្តខ្លីៗដែលបានចងក្រងឯកសារ ស្តីពី គម្រោងលើស្ត្រីនិងយុត្តិធម៌អន្តរកាលក្នុងប្រទេសកម្ពុជានិងសមិទ្ធិផលសម្រចរបស់ខ្លួន ។ ការបញ្ចាំខ្សែវិដេអូខ្លីៗនេះបានធ្វើឡើងនៅផ្ទះមេត្តា (ទាញយកការអញ្ជើញសម្រាប់ផែនទីមួយ) ដែល បុគ្គលិករបស់គម្រោងមានវត្តមាននៅទីនោះក្នុងការឆ្លើយសំណួរផ្សេងៗ។

ការព្យាបាលរបួសផ្លូវចិត្តនៅប្រទេសកម្ពុជា


ចេញផ្សាយដោយ IRIN នៅថ្ងៃទី 24 ខែមករាឆ្នាំ 2014

អត្ថបទនេះបង្ហាញអំពីបញ្ហាសុខភាពផ្លូវចិត្តរបស់ស្ត្រីកម្ពុជាបន្ទាប់ពីរបបខ្មែរក្រហម និងមានការសម្ភាសជាលក្ខណៈពិសេសជាមួយអង្គការ TPO និង CDP ។ វាក៏បានរៀបរាប់អំពីគោលបំណងនៃការព្យាបាលដោយទីបន្ទាល់ ដែលការពិតជាវិធីសាស្ត្រព្យាបាលមួយដែលត្រូវបានប្រើប្រាស់ដោយអង្គការ TPO។

អំពើហិង្សាយេនឌ័រ: អ្នករស់រានមានជីវិតក្នុងរបបខ្មែរក្រហមបានផ្តល់វេទិកាមួយ


ចេញផ្សាយដោយកាសែតភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី 24 ខែមករាឆ្នាំ 2014

អត្ថបទនេះបានពិភាក្សាពីការចូលរួមគម្រោរបស់អង្គភាពគាំពារជនរងគ្រោះ, អង្គការ TPO និង CDP លើស្ត្រីនិងយុត្តិធម៌អន្តរកាលនៅក្នុងប្រទេសកម្ពុជា ដោយមើលចំនួនខ្សែភាពយន្តខ្លីៗ ចងក្រងជាឯកសារស្តីពីគម្រោងនេះ និងដោយមានការសំភាសន៏បុគ្គលិកគម្រោងនិងអ្នកផលិតខ្សែភាពយន្ត។

ប្រជាជនកម្ពុជាប្រឈមមុខនឹងបម្រាមលើបទឧក្រិដ្ឋកម្មផ្លូវ
ភេទក្នុងរបបខ្មែរក្រហម


បានចេញផ្សាយដោយ Thomas Reuters មូលនិធិនិងអន្តរជាតិកាសែតញ៉ូយកថាម( New York Times )នៅថ្ងៃទី 3 ខែធ្នូឆ្នាំ 2013

អត្ថបទនេះពិភាក្សាពីការកាត់ទោសអំពើហឹង្សាដែលទាក់ទងនឹងយេនឌ័រនៅសាលាក្តីខ្មែរ ក្រហមនិងការសម្ភាសន៍ជនរងគ្រោះចំនួនពីរនាក់ដែលទទួលរងការរំលោភសេពសន្ថវៈ និងការរៀបការដោយបង្ខំឲ្យរៀបការ។

ការស្រាវជ្រាវការចងចាំៈ ជនរងគ្រោះ, សាក្សីប្រាប់ពីអំពើហិង្សាផ្លូវភេទក្រោមរបបខ្មែរក្រហម


ផ្សាយដោយ Edge Review នៅថ្ងៃទី 25 – 31 ខែតុលាឆ្នាំ 2013

អត្ថបទនេះបានរាយការណ៍អំពីសវនាការស្ត្រីលើកដំបូងដែលរៀបចំដោយ CDP ក្នុងឆ្នាំ 2011 និងនៅ លើការចាប់ផ្តើមនៃគម្រោងប្រវត្តិផ្ទាល់មាត់របស់ស្ត្រីកម្ពុជា។