បានចេញផ្សាយដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមហាសន្និបាតថ្ងៃទី 14 ខែមីនាឆ្នាំ 2013
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន ស្តីពីអំពើហឹង្សាផ្លូវ ភេទក្នុងជម្លោះសម្រាប់រយៈពេលនៃខែធ្នូឆ្នាំ 2011 ដល់ខែធ្នូឆ្នាំ 2012 បានរាយការណ៍ស្តីពីការអនុវត្តនៃ ដំណោះ ស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឆ្នាំ 1820 និង 1888 នៅក្នុងប្រទេសកម្ពុជា និងផ្តល់ អនុសាសន៍សកម្មភាពដែលសមរម្យដូចខាងក្រោម (para. 114):
«នៅក្នុងប្រទេសកម្ពុជាពីបទឧក្រិដ្ឋកម្មអំពើហិង្សាផ្លូវភេទ ដោយមានករណីលើកលែងនៃការបង្ខំឲ្យ រៀប ការ នេះមិនត្រូវបានទទួលយកដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានៅឡើយទេ, សាលាក្តីកូនកាត់ អង្គ ការសហប្រជាជាតិមួយមួយនេះត្រូវបានបង្កើតឡើងក្រោមច្បាប់របស់ប្រទេសកម្ពុជា នៅឆ្នាំ2004 ដើម្បីកាត់ ទោសមេដឹកនាំជាន់ខ្ពស់ និងអ្នកដែលទទួលខុសត្រូវខ្ពស់បំផុតចំពោះអំពើឃោរឃៅរវាង 17 ខែមេសាឆ្នាំ 1975 និង6 ខែមករាឆ្នាំ 1979 ហើយឧក្រិដ្ឋកម្មផ្លូវភេទក៏មិនបានដាក់បញ្ចូលទៅក្នុងយុទ្ធសាស្រ្តកោសល្យវិច្ច័យ អង្កេត ឬ យុទ្ធសាស្រ្តនៃការកាត់ទោសនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលលាការកម្ពុជានៅឡើយ។
បើយោងតាមអង្គជំនុំជម្រះវិសាមញ្ញ, លទ្ធភាពនៃការពង្រីកវិសាលភាពនៃការចោទប្រកាន់ប្រឆាំងនឹងជន ជាប់ចោទពីបទឧក្រិដ្ឋកម្ម លើសពីអ្នកដែលស្ថិតក្នុងការចោទប្រកាន់នេះត្រូវបានច្រានចោលជាមុន ដោយ ក្រប ខណ្ឌច្បាប់របស់ខ្លួន។ នៅក្នុងខែធ្នូឆ្នាំ 2011 សវនាការលើអំពើហិង្សា ផ្លូវភេទក្រោមរបបខ្មែរក្រហម បាន បង្ហាញ ថាអំពើហិង្សាផ្លូវភេទ គឺជាការពិតកើតជាប្រចាំថ្ងៃទៅលើស្ត្រីភាគច្រើនការថាទង្វើនៃអំពើហិង្សា ផ្លូវភេទ កម្ររ ត្រូវបានគេដាក់ទណ្ឌកម្ម និងភាពមិនច្បាស់លាស់នៃ “គោលនយោបាយខ្មាំងសត្រូវ” ប្រកាសឱ្យ ប្រើដោយ មេដឹកនាំនៅថ្នាក់ខ្ពស់បំផុតហើយថាជនរងគ្រោះផ្ទាល់បន្តទទួលរង របួសពីការរើសអើង និងភាពអាម៉ាស់។
ខ្ញុំនិយាយម្ដងទៀតនូវអ្វីដែលបានធ្វើដោយអតីតតំណាងពិសេសរបស់ខ្ញុំសម្រាប់ រដ្ឋាភិបាលដើម្បីធានាឱ្យបាន នូវឯកសារយ៉ាង ម៉ត់ចត់ពីបទឧក្រិដ្ឋកម្មផ្លូវភេទបែបនេះសម្រាប់ កំណត់ត្រាប្រវត្តិសាស្រ្ត និងសម្រាប់អង្គ ជំនុំ ជម្រះវិសាមញ្ញដើម្បីបង្កើតយន្តការសម្រាប់ការទទួលស្គាល់សមរម្យ និងសំណងសម្រាប់ជនរងគ្រោះនៃ អំពើ ហិង្សាផ្លូវភេទក៏ដូចជាការកាត់ទោសជនល្មើសមានប្រសិទ្ធិភាពនៃបទឧក្រិដ្ឋកម្មនៃអំពើហិង្សាផ្លូវភេទនិង អាពាហ៍ពិពាហ៍ដោយបង្ខំ»។