CDPគឺកំពុងរៀបចំវេទិកាការស្តាប់សម្លេងស្រ្តី2013


ប្រកាសផ្សាយដោយCDPនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៣

អង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា(CDP)ដៃគូរជាមួយអង្គការចិត្តសង្គមអន្តរវប្បធម៌(TPO)និងអង្គភាពគាំពារជនរងគ្រោះ(VSS) គឺកំពុងរៀបចំវេទិកាការស្តាប់សម្លេងស្រ្តីលើកទី៣នៅក្នុងប្រទេសកម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៣ នៅមជ្ឍមណ្ឌលព័ន្ធកិច្ចឯកភាពគ្រិស្ទបរិស័ទភ្នំពេញ(អស័យដ្ឋានលេខ.១៩-២១ផ្លូវ.៣៣០)។ ចាប់ផ្តើមទទួលចុះឈ្មោះរហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣។

ទាញយកសេចក្តីប្រកាសទាំងស្រុងនៅទីនេះ

របាយការណ៍ស្តីពីសវនាការស្រ្តី ឆ្នាំ២០១២ តាមប្រព័ន្ធអិនធឺណេត


នៅថ្ងៃទី ១០-១១ ខែតុលា ឆ្នាំ ២០១២ ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា(CDP)  សហការជា មួយ អង្គការចិត្ត សង្គមអន្តរវប្បធម៌ (TPO) និង អង្គភាពជនរងគ្រោះរបស់សាលាក្តី ខ្មែរក្រហម បានរៀបចំ សវនាការមួយស្តីពី “ ការស្តាប់សម្លេងស្រ្តីក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីហិង្សាយេនឌ័រ ក្នុង ពេលមានជម្លោះ” ។

ឥឡូវនេះរបាយការណ៍ស្តីពីដំណើរការជាភាសាអង់គ្លេសមាននៅ ក្នុង ផ្នែក ការ  បោះពុម្ភ និង សម្ភារៈ