Sorry, this entry is only availabl
អំពើហិង្សាយេនឌ័រ: អ្នករស់រានមានជីវិតក្នុងរបបខ្មែរក្រហមបានផ្តល់វេទិកាមួយ
ចេញផ្សាយដោយកាសែតភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី 24 ខែមករាឆ្នាំ 2014
អត្ថបទនេះបានពិភាក្សាពីការចូលរួមគម្រោរបស់អង្គភាពគាំពារជនរងគ្រោះ, អង្គការ TPO និង CDP លើស្ត្រីនិងយុត្តិធម៌អន្តរកាលនៅក្នុងប្រទេសកម្ពុជា ដោយមើលចំនួនខ្សែភាពយន្តខ្លីៗ ចងក្រងជាឯកសារស្តីពីគម្រោងនេះ និងដោយមានការសំភាសន៏បុគ្គលិកគម្រោងនិងអ្នកផលិតខ្សែភាពយន្ត។
ប្រជាជនកម្ពុជាប្រឈមមុខនឹងបម្រាមលើបទឧក្រិដ្ឋកម្មផ្លូវ
ភេទក្នុងរបបខ្មែរក្រហម
បានចេញផ្សាយដោយ Thomas Reuters មូលនិធិនិងអន្តរជាតិកាសែតញ៉ូយកថាម( New York Times )នៅថ្ងៃទី 3 ខែធ្នូឆ្នាំ 2013
អត្ថបទនេះពិភាក្សាពីការកាត់ទោសអំពើហឹង្សាដែលទាក់ទងនឹងយេនឌ័រនៅសាលាក្តីខ្មែរ ក្រហមនិងការសម្ភាសន៍ជនរងគ្រោះចំនួនពីរនាក់ដែលទទួលរងការរំលោភសេពសន្ថវៈ និងការរៀបការដោយបង្ខំឲ្យរៀបការ។
ការស្រាវជ្រាវការចងចាំៈ ជនរងគ្រោះ, សាក្សីប្រាប់ពីអំពើហិង្សាផ្លូវភេទក្រោមរបបខ្មែរក្រហម
ផ្សាយដោយ Edge Review នៅថ្ងៃទី 25 – 31 ខែតុលាឆ្នាំ 2013
អត្ថបទនេះបានរាយការណ៍អំពីសវនាការស្ត្រីលើកដំបូងដែលរៀបចំដោយ CDP ក្នុងឆ្នាំ 2011 និងនៅ លើការចាប់ផ្តើមនៃគម្រោងប្រវត្តិផ្ទាល់មាត់របស់ស្ត្រីកម្ពុជា។
ខ្សែភាពយន្តស្តីពីសវនាការស្ត្រីជាមួយនឹងក្មេងជំនាន់ក្រោយ នៅថ្ងៃទី 14 ខែវិច្ឆិកាឆ្នាំ 2013
ក្នុងអំឡុងពេលទិវាសុខភាពផ្លូវចិត្តយុវជននៅថ្ងៃទី 14 ខែវិច្ឆិកាឆ្នាំ 2013 ដែលរៀបចំ ដោយសាកល វិទ្យាល័យភូមិន្ទភ្នំពេញ, គម្រោងអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា (CDP) បានធ្វើបទបង្ហាញពីខ្សែភាព យន្តឆ្នាំ២០១៣នេះស្តី សវនាការជាមួយមនុស្ស ជំនាន់ក្រោយ។ ខ្សែភាពយន្តនេះសង្ខេបពីដំណើរការ នីតិវិធីនៃ សវនាការស្ត្រីដោយការ បង្ហាញការធ្វើសក្ខីកម្មផ្ទាល់និងការ សំភាសន៍ ជាមួយអ្នកចូលរួមក្នុងចំណោមអ្នកចូលរួម ជាច្រើន ទៀត។ សមាជិកជាសិស្ស នៃគណៈវិនិឆ្ឆ័យ និងបុគ្គលិកអង្គការ ក្រុមអ្នកច្បាប់ ការពារសិទ្ធិកម្ពុជា (CDP) បានមានវត្តមាននៅក្នុងពេលបញ្ចាំងខ្សែភាពយន្តនោះ ដើម្បីឆ្លើយសំណួរផ្សេងៗ។
ទាញយកឯកសារចែកផ្សាយស្តីពីទិវាសុខភាពផ្លូវចិត្តយុវជនព័ត៌មានលម្អិតមាននៅ ទីនេះ។