ឃាតកខ្មែរក្រហម បានរំលោភសេពសន្ថវៈ និងចាក់ខ្ញុំ ។ ខ្ញុំមានអាយុ១៤ឆ្នាំ


បោះពុម្ពផ្សាយដោយសារព័ត៌មាន Sunday Times ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១២

សារព័ត៌មាន Sunday Times រាយការណ៍អំពីបទពិសោធន៍របស់ជនរងគ្រោះ អំពើហិង្សាផ្លូវ ភេទពីរនាក់ក្នុងរបបខ្មែរក្រហម ដែលបានផ្តល់សក្ខីកម្មនៅវេទិកា ការស្តាប់សំឡេងស្ត្រីក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ២០១២ ស្តីពីអំពើហិង្សាយេនឌ័រ ក្នុងគ្រាមានជម្លោះ  ។

ជនរងគ្រោះឧក្រិដ្ឋកម្មផ្លូវភេទក្នុងរបបខ្មែរក្រហមនិយាយ


បោះពុម្ពផ្សាយក្នុងសារព័ត៌មាន Bangkok Post ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២

សារព័ត៌មាន Bangkok Post ដែលតាមដានវេទិកាការស្តាប់សំឡេងស្ត្រីក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ២០១២ ស្តីពីអំពើហិង្សាយេនឌ័រក្នុងគ្រាមានជម្លោះ សារព័ត៌មាននេះបានរាយការណ៍អំពីបទ ពិសោធន៍របស់ជនរងគ្រោះ ពីរនាក់ដែលបានផ្តល់សក្ខីកម្មនៅវេទិកាការស្តាប់សំឡេងស្ត្រី ។

ការរ៉ាយរ៉ាប់ពីអំពើហិង្សាផ្លូវភេទក្រោមរបបខ្មែរក្រហម


បោះពុម្ភផ្សាយថ្ងៃទី១១ ខែតុលា ឆ្នាំ ២០១២ ដោយកាសែត Cambodia Daily

អត្ថបទនេះបរិយាយអំពីចម្លើយសាក្សី និងសេចក្តីថ្លែងរបស់ជនរងគ្រោះ និងវាគ្មិន នៅឯវេទិការ ការស្តាប់សម្លេងស្រ្តីក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីហិង្សាផ្លូវភេទក្នុង ពេលមានជម្លោះ ដែលបាន ប្រព្រឹត្តទៅនៅថ្ងៃទី ១០-១១ ខែតុលា ឆ្នាំ២០១២។

ទាយយកអត្ថបទមាននៅទីនេះ

ចៅក្រុមជាច្រើនបានគាំទ្រកិច្ចខំប្រឹងប្រែងរបស់តុលាការខ្មែរក្រហម


បោះពុម្ភផ្សាយថ្ងៃទី០៦ ខែមិថុនា  ឆ្នាំ ២០១២ ដោយកាសែតភ្នំពេញ ប៉ុស្តិ៍

អត្ថបទនេះនិយាយអំពីសេចក្តីប្រកាសព័ត៌មានដែលចេញដោយអង្គជំនុំជម្រះដែលឆ្លើយ តបទៅនឹងទស្សនៈរបស់ អ្នកស្រី ម៉ាហ្សត វុលស្រម ( Margot Wallström) ជាអ្នកតំណាង ពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកហិង្សាផ្លូវភេទក្នុងពេលមាន ជម្លោះ។

ទាយយកអត្ថបទមាននៅទីនេះ

សេចក្តីប្រកាសព័ត៌មានរបស់អង្គជំនុំជម្រះសាលាដំបូង ជាការឆ្លើយតបទៅនឹងអត្ថបទរបស់លោកស្រី ​ Wallström


ចេញថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១២

អង្គជំនុំជម្រះសាលាដំបូងរបស់ អ.វ.ត.ក បានចេញសេចក្តីប្រកាសព័ត៌មាននេះ ដើម្បីជាការ ឆ្លើយតបទៅនឹងអត្ថបទរបស់លោកស្រី Margot Wallström អតីតតំណាងពិសេសនៃ អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាអំពីហិង្សាផ្លូវភេទក្នុងគ្រាមាន ជម្លោះ អំពីការចោទប្រកាន់អំពើហិង្សាផ្លូវភេទក្នុងរបបខ្មែរក្រហម ។