ករណីរៀបការដោយបង្ខំអាចដាក់ការចោទប្រកាន់ក្នុងសំនុំរឿង ០០២/០៣


នៅក្នុងសេចក្តីសម្រេចលើការបំបែកកិច្ចដំណើរការនីតិវិធីក្នុងសំណុំរឿង០០២ បន្ទាប់ពីមានសេច ក្តីសម្រេចរបស់អង្គ ជំនុំជម្រះតុលាការកំពូលថ្ងៃទី០៨ ខែគុម្ភៈ ឆ្នាំ២០១៣ ចេញផ្សាញថ្ងៃទី២៦ ខែ មេសា ឆ្នាំ ២០១៣ អង្គជំនុំជម្រះ នៃអ.វ.ត.កបានកម្រិតថាការចោទប្រកាន់បទអាពាហ៍ពិពាហ៍ ដោយ បង្ខំ នឹងមិនត្រូវបានដាក់បញ្ចូលនៅក្នុងដំណាក់ កាលនៃការជំនុំជម្រះដោយផ្នែកដំបូងនេះឡើយ ដោយ ហេតុផលមួយចំនួនៈ

ការដាក់បញ្ចូលបទល្មើសជុំ វិញការរៀបការដោយបង្ខំ និងការរំលោភលើផ្លូវភេទ ប្រឈមនឹងបញ្ហាមួយចំនួន។ បទឧក្រិដ្ឋមួយចំនួនកើតឡើងពីរបៀប នៃការដាក់បញ្ចូលនៅក្នុង ដឺការ បញ្ជូនរឿងទៅជំនុំជម្រះក្នុងសំណុំរឿង០០២ ដែលអង្គជំនុំជម្រះមានកាតព្វកិច្ចត្រូវជំនុំជម្រះ។ ការដាក់បញ្ចូលបទល្មើសទាំងនេះនៅតែអាស្រ័យទៅលើសេចក្តី សម្រេចអំពីបញ្ហាប្រឈមផ្នែកច្បាប់នានាពាក់ពន្ធ័នឹងចរិតលក្ខណៈពិតប្រាកដនៃឧក្រិដ្ឋកម្ម ដែលត្រូវបានចោទប្រកាន់ (កថាខណ្ទ័១៦០ ទំព័រ ទី៦៦សម្រាប់ភាសាអង់គ្លេស និងទំព័រទី១១៦សម្រាប់ភាសាខ្មែរ)។

នៅក្នុងផែនការបណ្តោះអាសន្ន សម្រាប់ការជំនុំជម្រះនាពេលអនាគត នៃការជំនុំជម្រះរឿងដែលនៅសល់នៃសំណុំ រឿង០០២ នៅក្នុង ឧបសម្ព័ន្ធភ្ជាប់នឹងសេចក្តីសម្រេចនេះ។ អង្គជំនុំជម្រះរាយនាមបទចោទនៃការរៀបការដោយបង្ខំ នៅ ក្នុងសំណុំរឿង០០២/៣ ដែលជាការជំនុំជម្រះលើកទី២ និងជាបញ្ចប់នៃការជំនុំជម្រះដោយផ្នែក។ ទោះ បីជាយ៉ាងណាក៏ដោយនៅក្នុងសេចក្តីសម្រេច អង្គជំនុំជម្រះបញ្ជាក់ថា “ ផែនការសម្រាប់ការជំនុំ ជម្រះ ពេលអនាគត ពឹងផ្អែក ទៅលើយថាភាពនានាដែលមិនអាចដឹងជាមុន ហើយដែលហួសពីសមត្ថភាព របស់អង្គជំនុំជម្រះសាលាដំបូង ដូចជាការបន្តសម្បទាគ្រប់គ្រាន់របស់ជនជាប់ចោទក្នុងការចូលរួម សវនាការ និងការ បន្តទទួលបានជំនួយពីប្រទេស ផ្តល់ជំនួយដល់អ.វ.ត.ក” (កថាខ័ណ្ទ១៥៣ ទំព័រ ៦៥ ភាសាអង់គ្លេស និងទំព័រ១០៨សម្រាប់ភាសាខ្មែរ)។ ប្រសិនបើករណីការបង្ខំឲ្យរៀបការ បានចោទ ប្រកាន់ គឺមានភាពមិនច្បាស់លាស់។

(ទាយយករបាយការណ៍មាននៅទីនេះ)

ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាបានសេចក្តីប្រកាសថ្មីជាសាធារណៈ​ មួយស្តីពីក្រុមជួយខ្លួនឯងសម្រាប់ជនរងគ្រោះករណីរៀបការ ដោយបង្ខំ


ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៣ អ្នកនិពន្ធៈ Administrator Categories: Uncategorized Comments Off បង្ខំចេញផ្សាយនៅខែមេសា ឆ្នាំ២០១៣។

ចាប់តាំងពីខែមិថុនា ឆ្នាំ២០១១ រហូតមកដល់ខែមិថុនា ឆ្នាំ២០១២ អង្គការក្រុមអ្នកការពារសិទ្ធិ កម្ពុជា បានចាប់ផ្តើមដំណើរការក្រុមជួយខ្លួនឯងជាលើកដំបូងសម្រាប់ ជនរងគ្រោះករណីរៀប ការដោយបង្ខំ ដោយមានការដឹកនាំ និងណែនាំដោយអ្នកស្រី យឹម សុធារី។ ការបោះពុម្ភផ្សាយ សៀវភៅដែលមាន ចំណងជើងថា” អតីត និងបច្ចុប្បន្នភាពរបស់ជនរងគ្រោះពីការបង្ខំឲ្យ រៀបការសម័យខ្មែរក្រហម”  ដំណើរឆ្ពោះទៅរកការសះជា និពន្ធដោយអ្នកស្រី យឹម សុធារី។ ឯកសារនេះបានឆ្លុះបញ្ចាំងពីផលប៉ះ ពាល់របស់សស្រ្តីដែលបានចូលរួមនៅក្នុងក្រុមនេះ។

សូមចូលទៅកាន់ការបោះពុម្ភផ្សាយនិងសម្ភារៈ រួចទាញយកអត្ថបទទាំងមូលស្តី នៅទីនេះ)

កន្លែងដែលមានពន្លឺនៅទីងងឹត


ចេញផ្សាយដោយ កាសែត ភ្នំពេញ ប៉ុស្តិ៍ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៣

យោងតាមការបង្ហាញរបស់គេហទំព័រ www.gbvkr.org, កាសែតភ្នំពេញប៉ុស្តិ៍បាន យកការណ៍អំពី ភាពរឹងមាំនៃកេរ្តិ៍ដំណែលនៃគេហទំព័រព័ត៌មាននេះ។