អាពាហ៍ពិពាហ៍ក្រហមបង្ហាញនូវស្លាកស្នាមយូរអង្វែងនៃការបង្ខំ ឲ្យរៀបការ


ចេញផ្សាយដោយវិទ្យុសំឡេងសហរដ្ឋអាមេរិក ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១១

វិទ្យុសំឡេងសហរដ្ឋអាមេរិក បានរាយការណ៍អំពីការបញ្ចាំងរឿង “អាពាហ៍ពិពាហ៍ក្រហម” ជាសាធារណៈលើកដំបូង ដែលនេះជាខ្សែភាពយន្តឯកសារដែលពិពណ៌នាអំពីជីវិតរបស់ ជនរង គ្រោះដោយសារការបង្ខំឲ្យរៀបការម្នាក់ ហើយក៏ជាដើមបណ្តឹងរដ្ឋប្បវេណីផងដែរ ។

ខែ្សភាពយន្ត មើលឃើញការប៉ះទង្គិចផ្លូវចិត្តពីអតីតកាល ក្នុងជីវិតបច្ចុប្បន្ន


ចេញផ្សាយក្នុងសារព័ត៌មាន The Cambodia Daily ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១១

អត្ថបទនេះបង្ហាញ និងវិភាគអំពី “អាពាហ៍ពិពាហ៍ក្រហម” ដែលជាខ្សែភាពយន្ត ឯកសារចេញថ្មីមួយ ពិពណ៌នាអំពីជនរងគ្រោះពីអាពាហ៍ពិពាហ៍ដោយបង្ខំម្នាក់ ហើយក៏ជាដើមបណ្តឹងរដ្ឋប្បវេណី ។

 

សេចក្តីប្រកាសព័ត៌មានរបស់ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា និយាយសង្ខេបអំពីអនុសា សន៍ពីសនិ្នសិទ្ធយេនឌ័រ យុតិ្តធម៌អន្តរជាតិ


ចេញផ្សាយដោយក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាថ្ងៃទី០៦ ខែវិចិ្ឆកា ឆ្នាំ២១០

ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាហៅកាត់ជាភាសាអង់គ្លេសថា (CDP) បានសង្ខេបពី លទ្ធផល នៃសនិ្នសិទ្ធយេនឌ័រយុតិ្តធម៌អន្តរជាតិ ដែលបានប្រព្រឹត្តឡើងនៅថ្ងៃទី ០៤ -០៥ ខែ វិច្ឆិកា ឆ្នាំ២០១០ ដែលអ្នកជំនាញ និងវាគ្មិនបានពិភាក្សាគ្នាអំពីបញ្ហា ការកាត់ទោស អំពើហិង្សា ផ្លូវ ភេទក្នុងពេលមានជម្លោះ។

ទាយយកអត្ថបទមាននៅទីនេះ

មានតែករណីរំលោភក្នុងចំណងអាពាហ៍ពិពាហ៍ ត្រូវបានកាត់ទោស


ចេញផ្សាយដោយកាសែត ឌឺខែមបូឌា ដេលី ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០១០

អត្ថបទនេះឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់សាលាក្តីខ្មែរក្រហម ដែលចោទប្រកាន់ ករណីរៀបការដោយបង្ខំ និងការរំលោភក្នុងចំណងអាពាហ៍ពិពាហ៍តែប៉ុណ្ណោះ ប៉ុន្តែ មិន និយាយទៅដល់ករណីការរំលោភក្រៅបរិបទនៃការរៀបការក្រោមរបបខ្មែរក្រហមទេ។

ទាយយកអត្ថបទមាននៅទីនេះ

ការរៀបការច្រើនគូរនៅក្នុងរបបខ្មែរក្រហមត្រូវការការស៊ើបអង្កេតបន្ថែម CDPបានលើកឡើង


ចេញផ្សាយក្នុងសារព័ត៌មាន The Cambodia Daily ថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៩

យោងតាមពាក្យបណ្តឹងដំបូងរបស់ដើមបណ្តឹងរដ្ឋវេណីក្នុងករណីរៀបការបង្ខំ អង្គការក្រុមអ្នក ច្បាប់ ការពារសិទ្ធិកម្ពុជា និងមេធាវីដើមបណ្តឹងរដ្ឋប្បវេណី បានស្នើរអោយមានការស៊ើបអង្កេត បន្ថែម ដោយ អ.វ.ត.ក។