គម្រោងច្បាប់ការពារសិទ្ធិកម្ពុជា (CDP) បានជ្រើសរើសជំនួយការស្រាវជ្រាវ


គម្រោងច្បាប់ការពារសិទ្ធិកម្ពុជា បានស្វែងរកជំនួយការស្រាវជ្រាវមួយរូប សម្រាប់ការការងារពេញម៉ោងដើម្បី ធ្វើការលើគម្រោង ស្រាវជ្រាវមួយទាក់ទងនឹងអំពើហិង្សាយេនឌ័រប្រឆាំងនឹងជនជាតិភាគតិចក្នុង អំឡុងរបប ខ្មែរក្រហម ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ ដោយការធ្វើដំណើរទៅខេត្តជាញឹកញាប់សម្រាប់កិច្ចការងារ រយៈពេល៧ខែ។ថ្ងៃផុតកំណត់ ថ្ងៃទី25សីហាឆ្នាំ2013។.

ទាញយកប្រកាសការងារពេញលេញ នៅទីនេះ

7 សំណួរជាមួយលោកដួងសាវ៉ន


ចេញផ្សាយដោយភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី 12 ខែកក្កដាឆ្នាំ 2013

កាសែតភ្នំពេញប៉ុស្តិ៍បានធ្វើការសម្ភាសន៍ជាមួយអ្នកសម្របសម្រួល គម្រោងអំពើហិង្សាផ្លូវភេទក្រោមរបបខ្មែរ ក្រហមនៃអង្គការក្រុមអ្នកច្បាប់ ការពារសិទ្ធិកម្ពុជា( CDP) លោកដួងសាវ៉ន អំពី “អាថ៌កំបាំងនៃអំពើហិង្សាផ្លូវភេទ ក្រោមរបបខ្មែរក្រហម”  ដែលនិពន្ធដោយរូបលោកផ្ទាល់ និងបោះពុម្ភផ្សាយក្នុងឆ្នាំ 2011 ដោយ CDP។

CDP បានជ្រើសរើស អ្នកស្ម័គ្រចិត្តជានិស្សិតសម្រាប់សវនាការស្ត្រីឆ្នាំ 2013


CDPនឹប្រារព្ធធ្វើកម្មវិធីការស្តាប់សំឡេងស្រ្តីលើកទីបី ក្រោមប្រធានបទអំពើហិង្សាផ្លូវភេទក្រោមរបបខ្មែរក្រហម នៅក្នុងខែកញ្ញាឆ្នាំ 2013 ។ សម្រាប់សវនាការនៅឆ្នាំនេះ នឹងមានគណៈវិនិឆ្ឆ័យជានិសិ្សតស្មគ្រ័ចិត្ត។ ឥឡូវនេះ CDP កំពុងជ្រើសរើសអ្នកស្ម័គ្រចិត្ត ក្នុងនាមជាគណៈវិនិឆ្ឆ័យជានិសិ្សត ។
ថ្ងៃផុតកំណត់សម្រាប់កម្មវិធីនេះគឺថ្ងៃទី 31 ខែកក្កដាឆ្នាំ 2013 ។

ទាញយក ឯកសារយោងល័ក្ខខ័ណ្ទ័ក្រុមនិស្សិតនៅទីនេះ។
ទាញយកគំនិតសវនាការស្ត្រីរបស់ទីនេះ។

អង្គភាពជនរងគ្រោះ(VSS) ជ្រើសរើស អ្នកពិគ្រោះយោបល់សម្រាប់កា របណ្តុះបណ្តាលស្តីពីការយល់ដឹងយេនឌ័រ


អង្គភាពគាំពារជនរងគ្រោះនៅ អ.វ.ត. ក ជ្រើសរើសអ្នកពិគ្រោះយោបល់អន្តរជាតិមួយរូប ដើម្បីធ្វើវគ្គបណ្តុះ បណ្តាលសំរាប់បុគ្គលិកតុលាការនិងអង្គការមិនមែនរដ្ឋាភិបាលស្តីពីការយល់ដឹងយេនឌ័រ សម្រាប់បុគ្គលិកតុលា ការនិងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល នៅក្នុងដំណើរការយុត្តិធម៌អន្តរកាល។ ការបណ្តុះបណ្តាលនេះគឺជាការ តាមដានសិក្ខាសាលាបានធ្វើឡើងក្នុងឆ្នាំ 2012 ។
ថ្ងៃផុតកំណត់សម្រាប់កម្មវិធីនេះគឺ15ខែកក្កដាឆ្នាំ2013នៅម៉ោង4រសៀល។
សូមចូលទៅកាន់ឯកសារប្រកាសការងារនិងល័ក្ខខ័ណ្ទ័នៃការយោង។

គម្រោងកំពុងដំណើរការស្តីពី ស្ត្រីកម្ពុជារៀបរាប់ជីវប្រវតិ្តផ្ទាល់មាត់


បោះពុម្ភផ្សាយដោយទនានុប្បវត្តិងអន្តរជាតិ ស្តីពីការរៀបរាប់ជីវប្រវតិ្តផ្ទាល់មាត់ នៅ រដូវផ្ការីក ឆ្នាំ២០១៣

ការផុសគំនិតដោយវេទិការស្តាប់សម្លេងស្ត្រីក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១២ , លោក ស្រី ថេរេស្សា ឌឺឡាងហ្គិស អ្នកប្រឹក្សាឯករាជ្យស្តីពីកម្ពុជា ពីសិទ្ធិរបស់ស្រ្តីក្នុងពេលមាន ជម្លោះត្រូវបានលេចឡើងដែលជាគំនិតផ្តួចផ្តើម គម្រោងស្តីពីប្រវត្តិដោយផ្ទាល់មាត់ បាន ប្រមូលសក្ខីកម្មពីស្រ្តីកម្ពុជាដែល មានបទពិសោធន៍ក្នុងរយៈ ពេលដែមានមានជម្លោះដូចជា ម្តាយ កូនស្រី បងប្អូនស្រី ភរិយា។ អត្ថបទនេះគឺជាការណែនាំពិសេសអំពីការងារ របស់លោក ស្រី។