បានចេញផ្សាយដោយកាសែតភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី 25 ខែកញ្ញាឆ្នាំ 2013
អត្ថបទរបាយការណ៍ស្តីពីការស្តាប់សំឡេងស្រី្តជាមួយមនុស្សជំនាន់ក្រោយ បានប្រារព្ធធ្វើឡើងនៅថ្ងៃទី 24 ខែកញ្ញាឆ្នាំ 2013 ដោយអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា(CDP) ដោយភាពជាដៃគូរជាមួយអង្គការ ចិត្ត សង្គមអន្តរវប្បធម៌(TPO) និងអង្គភាពគាំពារជនរងគ្រោះ(VSS)។ ក្នុងអំឡុងពេលនោះមានជនរងគ្រោះដែលរស់ រានមានជីវិតពីរបបខ្មែរ ក្រហមចំនួន៤រូប បានថ្លែងដោយផ្ទាល់អំពីបទពិសោធន៍នៃអំពើហឹង្សាផ្លូវភេទ នៅចំពោះ មុខគណៈវិនិឆ្ឆ័យជានិសិត្ស និងអ្នកចួលរួម និងភ្ញៀវដទៃទៀតជាច្រើនមានចំនួនជាង៤០០នាក់។